ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងរដ្ឋាភិបាលវៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកាលពីថ្ងៃសុក្រសប្ដាហ៍មុនទៅលើប្រាក់កម្ចីចំនួនពីរ និងជំនួញ ដែលគិតជាទឹកប្រាក់មានចំនួនជិត ១៦៦លានដុល្លារអាមេរិក ដើម្បីកែលម្អបរិស្ថាន អាកាសធាតុ និងសុខភាពនៅតាមទីជនបទ។
មូលនិធិនេះត្រូវបានរំពឹងថានឹងជួយបង្កើនការប្រើប្រាស់ទៅលើសហគមន៍សេវាថែទាំសុខភាពនៅតាមបណ្ដាខេត្តទាំង ៥ដែលមានទីតាំងនៅភូមិភាគកណ្ដាលនៃប្រទេស ដោយនេះជាឱកាសមួយក្នុងការជួយដល់ជនក្រីក្រនៅតាមមាហាអនុតំបន់ទន្លេមេគង្គ។
នៅក្នុងពិធីចុះហត្ថលេខា លោក Tomoyuki Kimura ប្រធានធនាគា ADB ប្រចាំប្រទេសវៀតណាម បានឲ្យដឹងថា គម្រោងនេះនឹងជួយដល់រដ្ឋាភិបាលវៀតណាមដើម្បីដោះស្រាយផលវិបាកនៃនគរូបនីយកម្មយ៉ាងឆាប់រហ័ស ហើយដើម្បីដោះស្រាយគ្រោះមហន្តរាយ ដែលកើតមានដោយសារតែអាកាសធាតុ ជាពិសេសគឺវិស័យសុខភាព៕
មតិយោបល់