ព័ត៌មានជាតិ

​អ្នក​ប្រើ LINE នៅ​ចុងឆ្នាំ​នេះ អាច​ទូទាត់​សាច់ប្រាក់​តាមរយៈ​ទូរស័ព្ទដៃ​បាន​

​ខណៈ​ដែល​អ្នកប្រើប្រាស់​កម្មវិធី LINE កំពុងតែ​កើនឡើង​រហូត​ដល់ ៥៦០​លាន​នាក់ លោក Akira Morikawa នាយក​ប្រតិបត្តិ បាន​ថ្លែងឲ្យដឹងថា សេវាកម្ម​ជា​ច្រើន​នឹង​ត្រូវ​ដាក់​បញ្ជូន និង​ឲ្យប្រើ​ប្រាស់​នៅ​ចុងឆ្នាំ ២០១៤ នេះ រួមមាន​ទាំង​សេវាកម្ម​ទូទាត់​សាច់ប្រាក់​តាមរយៈ​ទូរស័ព្ទ​ទៀត​ផង​។​
LINEhodong_promotionimage_out
​លោក Akira Morikawa បាន​ថ្លែងឲ្យដឹងថា LINE កំពុងតែ​សាកល្បង ហើយ​នឹង​ដាក់ឲ្យ​ប្រើប្រាស់​នូវ​សេវាកម្ម ទូទាត់​សាច់ប្រាក់​តាមរយៈ​ទូរស័ព្ទ សេវាកម្ម​ដឹកជញ្ជូន សេវាកម្ម​តន្ត្រី សេវាកម្ម​តាក់ស៊ី ដោយ​សេវាកម្ម​ទាំងអស់​នេះ​នឹង​ដាក់ឲ្យ​ប្រើ​នៅ​ក្នុង​ប្រទេស​ជប៉ុន​មុន​គេ ជាមួយ​នឹង​អ្នកប្រើប្រាស់​ជាង ៥៤​លាន​នាក់​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ន LINE បាន​ក្លាយ​ជា​កម្ម​វិធី​ដ៏​ពេញនិយម​នៅ​ជប៉ុន ថៃ តៃវ៉ាន់ និង​អេ​ស្ប៉ា​ញ ចំណែក​នៅ​តាម​បណ្ដាល​ប្រទេស​ផ្សេង​ទៀត​ក៏​កំពុងតែ​កើនឡើង​អ្នកជា​លំដាប់​៕​

មតិយោបល់