ព័ត៌មានជាតិ

បាតុភូតរន្ទះនិងខ្យល់កន្ត្រាក់ អាចនឹងកើតមានញឹកញាប់នៅដើមរដូវវស្សានេះ!

ភ្នំពេញៈ យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីការព្យាករណ៍អាកាសធាតុ ប្រចាំសប្តាហ៍សម្រាប់ថ្ងៃទី២-១១ ខែឧសភា ឆ្នាំ២០១៧ បានឲ្យដឹងថា នៅសប្តាហ៍ទី១ ខែឧសភា សីតុណ្ហភាពអតិបរមា នឹងមានការកើនឡើងបន្តិចបន្តួច។ ចំណែកចាប់ពីថ្ងៃទី ២-៤ ខែឧសភា អាចនឹងមានភ្លៀងធ្លាក់ល្អបង្គួរ នៅបណ្តាខេត្តមួយចំនួន និងចាប់ពីថ្ងៃទី៦-១១ ខែឧសភា អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយពីបង្គួរទៅច្រើន ក្នុងក្រខណ្ឌស្ទើរទូទាំងប្រទេស ហើយសីតុណ្ហភាពអតិបរមា ក៏នឹងចាប់ផ្តើមថយចុះបន្តិចវិញ។

បញ្ជាក់ ៖ ក្នុងនោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់អាចនឹងបន្តកើតមានញឹកញាប់ នៅដើមរដូវវស្សានេះ ពោលគឺចាប់ពីថ្ងៃទី៦ ខែឧសភា តទៅ ជាពិសេសនៅតំបន់វាលទំនាប់ និងខ្ពង់រាប៕

មតិយោបល់