ភ្លៀងធ្លាក់ខ្លាំងលាយឡំខ្យល់កន្ត្រាក់ បណ្ដាលឲ្យពលរដ្ឋរងរបួសនិងផ្ទះខូចខាត នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ រសៀល មានភ្លៀងធ្លាក់ខ្លាំងនៅគ្រប់ក្រុង-ស្រុក និងមានលាយឡំខ្យល់កន្ត្រាក់កើតមាននៅស្រុកគងពិសី បណ្ដាលឲ្យមានរបួសប្រជាពលរដ្ឋ ការខូចខាតរោង ដំបូលផ្ទះ និងផ្ទះបងប្អូនប្រជាពលរដ្ឋមួយចំនួន ស្ថិតនៅឃុំស្ដុក ឃុំអង្គពពេល ឃុំមហាឫស្សី និងឃុំស្នំក្រពើ ស្រុកគងពិសី…

ភ្លៀងនៅយប់ម្សិលមិញ ធ្វើឲ្យទឹកហូរចូលតំបន់ទាប បណ្តាលឲ្យជន់លិចផ្លូវ

ព្រះវិហារៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ដោយមានភ្លៀងនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ យប់ម្សិលមិញ ចំនួន កម្រិត ៩៥មម ធ្វើឲ្យទឹកភ្លៀងហូរចូលមកតំបន់ទាប បណ្តាលឲ្យជន់លិចផ្លូវប្រវែង ៧០ម និងមានជម្រៅ ៥ សង់ទីម៉ែត្រ ស្ថិតនៅភូមិពើក ឃុំពុទ្រា…

ភ្លៀងលាយឡំខ្យល់កន្ត្រាក់ បណ្តាលឲ្យប៉ះពាល់ផ្ទះពលរដ្ឋ និងរលំដើមឈើ នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ល្ងាចម្សិលមិញ មានធ្លាក់ភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់ បណ្តាលឲ្យប៉ះពាល់ផ្ទះសម្បែងប្រជាពលរដ្ឋ និងរលំដើមឈើមួយចំនួន ស្ថិតនៅឃុំស្វាយចចិប ឃុំកក់ និងឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ៕

មួយករណីទៀតហើយ! ភ្លៀងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ធ្វើឲ្យរបើកដំបូលផ្ទះពលរដ្ឋ៣០ខ្នង

ព្រះសីហនុៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ រសៀល មានភ្លៀងធ្លាក់ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ធ្វើឲ្យរបើកដំបូលផ្ទះប្រជាពលរដ្ឋប្រមាណជា ៣០ខ្នង និងផ្នែកខ្លះនៃដំបូលផ្សារកំពង់សីលា នៅចំណុចភូមិចាំស្រីភូមិវាល និងភូមិថ្មី ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ…

ភ្លៀងលាយឡំខ្យល់បក់បោកខ្លាំង បណ្តាលឲ្យប៉ះពាល់ផ្ទះសំបែងពលរដ្ឋ៤២ខ្នង

កំពង់ស្ពឺៈ យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ រសៀលម្សិលមិញ មានធ្លាក់ភ្លៀងលាយឡំខ្យល់បក់បោកខ្លាំង នៅផ្នែកខ្លះរបស់ស្រុកបសេដ្ឋ ស្រុកថ្ពង និងស្រុកគងពិសី បណ្តាលឲ្យប៉ះពាល់ផ្ទះសំបែងប្រជាពលរដ្ឋចំនួន៤២ ខ្នង ៕

ភ្លៀងធ្លាក់លាយឡំ និងខ្យល់កន្រ្តាក់បណ្ដាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ១២ខ្នងនៅស្រុកត្រពាំងប្រាសាទ

ឧត្តមានជ័យៈ យោងតាមផេករបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ រសៀល មានភ្លៀងធ្លាក់លាយឡំ និងខ្យល់កន្រ្តាក់បានបណ្ដាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ១២ខ្នង ស្ថិតនៅភូមិទំនប់អភិវឌ្ឍ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ៕  

សូមប្រុងប្រយ័ត្ន! កម្ពុជាអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ក្រសួងធនធានទឹក និងឧតុនិយមៈ ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖

សូមប្រុងប្រយ័ត្ន! បរិមាណភ្លៀងអាចកើនឡើង លាយឡំផ្គរ រន្ទះ និងខ្យលកន្ត្រាក់ ចាប់ពីថ្ងៃទី៩ដល់១៥មីនា

ក្រសួងធនធានទឹក និងឧតុនិយមៈ ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖

យ៉ាងហោចណាស់ ផ្ទះពលរដ្ឋ ៧៩ខ្នង ត្រូវបានរងផលប៉ះពាល់ដោយ ភ្លៀងលាយឡំ និងខ្យល់កន្ត្រាក់

ឧត្តរមានជ័យៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ ល្ងាចម្សិលមិញ មានភ្លៀងធ្លាក់លាយឡំ និងខ្យល់កន្រ្តាក់បានបង្កឲ្យមានផលប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋចំនួន ៧៩ខ្នង ស្ថិតនៅភូមិរំដួលជើងភ្នំ គីរីវន្ត សំរោងសែនជ័យ សង្កាត់កូនក្រៀល ក្រុងសំរោង និងភូមិត្រពាំងតាវចាស់ ទំនប់ចាស់ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

កម្ពុជានឹងទទួលឥទ្ធិពលជ្រលងសម្ពាធទាប ដែលអាចបណ្តាលឲ្យមានភ្លៀងធ្លាក់ដោយអន្លើ លាយឡំនឹងបាតុភូតផ្គររន្ទះ

ក្រសួងធនធានទឹក និងឧតុនិយមប្រកាសថា ចាប់ពីថ្ងៃទី២-៨ ខែមីនា ឆ្នាំ២០២២ កម្ពុជាទទួលឥទ្ធិពលជ្រលងសម្ពាធទាបជាបន្តបន្ទាប់ ដែលអាចបណ្តាលឲ្យមានភ្លៀងធ្លាក់ដោយអន្លើ លាយឡំនឹងបាតុភូតផ្គររន្ទះពីកម្រិតខ្សោយទៅបង្គួរ និងមានសីតុណ្ហភាពចន្លោះពី២១-២៦ អង្សាសេ។