ព័ត៌មានជាតិ

មនុស្សជិត២ម៉ឺននាក់ ស្ថិតក្នុងស្ថិតិរបស់សមត្ថកិច្ច ពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញៈ បើយោងទៅតាមរបាយការណ៍ពីអគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបង្ហាញថា មនុស្សជិត២ម៉ឺននាក់ បច្ចុប្បន្នកំពុងស្ថិតក្នុងស្ថិតិរបស់សមត្ថកិច្ចពាក់ព័ន្ធករណីគ្រឿងញៀន ក្នុងនោះ ៤០%ពាក់ព័ន្ធនិងអ្នកប្រើសប្រាស់ដែលសមត្ថកិច្ចយកទៅព្យាបាលអប់រំ និង៦០% ទៀតពាក់ព័ន្ធនិងអ្នកប្រើប្រាស់ដូចគ្នា ប៉ុន្តែបានអប់រំ ឬកែប្រែក្នុងមជ្ឈមណ្ឌល។

ការលើកឡើងដោយនាយឧត្តមសេនីយ៍បែបនេះ គ្រាលែលសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ឧសភា បានបើកកិច្ចប្រជុំរួមមួយ ស្តីពីការពង្រឹងយុទ្ធការ ត្រួតពិនិត្យគ្រឿងញៀន។

លោក មាស វិរិទ្ធ បន្តនៅក្នុងកិច្ចប្រជុំទៀតថា ថ្មីៗនេះ អាជ្ញាធរបានបង្ក្រាបគ្រឿងញៀន២៤៤ករណី ឃាត់ខ្លូនមនុស្ស ១០៧៤នាក់ (ស្រី៩៦នាក់) សរុបទូទាំងប្រទេសមានចំនួន ១៦៥៧៥នាក់ដែលសមត្ថកិច្ចរកឃើញក្នុងស្ថិតិ។

នៅក្នុងកិច្ចនោះ ដែលមានវត្តមាន លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ ជាអធិបតីលោកបានលើកឡើងថា នៅ៤ខែ២០១៦មកនេះ យើងធ្វើការបង្ក្រាបបាន ២៤៤ករណីក្នុងនោះមួយចំនួនត្រូវបានបញ្ជូនទៅកាន់តុលាការ ដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់ និងមួយចំនួនទៀតត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលបន្សាបគ្រឿងញៀនរាជធានីភ្នំពេញ និងខេត្តបាត់ដំបង។

លោកឃួង ស្រេង បានបន្តឲ្យដឹងទៀតថា បញ្ហាគ្រឿងញៀនយើងនៅមានបញ្ហាប្រឈមជាច្រើនដែលយើងត្រូវរួមគ្នាដើម្បីដោះស្រាយ ក្នុងនោះយើងមានមើលឃើញថា សកម្មភាពបទល្មើសមានការប្រែលប្រួលមិនឈប់ឈរ ពោលគឺពួកឧក្រិដ្ឋជនបានដើរលឿនជាងយើងមួយជំហាន ។

លោកបន្តថា រូបភាពនៃការចែកចាយគ្រឿងញៀនបានប្រែលប្រួលនិងផ្លាស់ប្តូររូបភាពរហូត ដោយពេលខ្លះក្រុមល្មើសដាក់គ្រឿងញៀនក្នុងពងទា និងរហូតដល់ការចែកចាយនៅកន្លែងលក់ចាប់ហួយថែមទៀត ។

លោកឃួង ស្រេង បានបញ្ជាក់ផងដែរថា បញ្ហាគ្រឿងញៀនមិនមែនជារឿងដែលងាយស្រួលក្នុងការបង្ក្រាប និងលុបបំបាត់ឲ្យអស់ពីក្នុងមូលដ្ឋាននោះទេ បើមិនមានការសហការល្អពីប្រជាពលរដ្ឋនោះ ដូច្នេះទេលោកស្នើឲ្យកម្លាំងមានសមត្ថកិច្ចរបស់យើងទាំងអស់ត្រូវធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានជំនឿទុកចិត្ត បើពួកគាត់មានជំនឿទុកចិត្តហើយពួកគាត់នឹងសហការល្អជាមួយយើងហើយ៕
photo_2016-05-18_11-48-15

photo_2016-05-18_11-48-13photo_2016-05-18_11-48-12photo_2016-05-18_11-48-12 (2)photo_2016-05-18_11-48-11photo_2016-05-18_11-48-10photo_2016-05-18_11-48-09photo_2016-05-18_11-48-09 (2)photo_2016-05-18_11-48-08photo_2016-05-18_11-48-07photo_2016-05-18_11-48-07 (2)photo_2016-05-18_11-48-06photo_2016-05-18_11-48-05photo_2016-05-18_11-48-04

មតិយោបល់