ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីមីយ៉ាន់ម៉ា ទៅចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននិងប្រទេសរុស្ស៊ី

មីយ៉ាន់ម៉ាៈ យោងតាមប្រភពផ្លូវការបានឲ្យដឹងថា ប្រធានាធិបតីមីយ៉ាន់ម៉ា លោក U Htin Kyaw បានចាកចេញពីទីក្រុង Yangon នៅថ្ងៃពុធនេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានចំនួនពីរថ្ងៃ នៅក្នុងទីក្រុង Sochi ប្រទេសរុស្ស៊ី។

តាមគេហទំព័រសារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី១៨ ឧសភានេះ បានឲ្យដឹងថា កិច្ចប្រជុំកំពូលនេះ ដែលត្រូវបានកំណត់ពេលវេលា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែឧសភានេះ ដើម្បីប្រារព្ធខួបលើកទី២០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាននិងប្រទេសរុស្ស៊ី។ លោក U Htin Kyaw នឹងរំពឹងទុកថា នឹងជួបថ្នាក់ដឹកនាំរុស្ស៊ីដាច់ដោយឡែកនៃព្រឹត្តិការណ៍នេះ និងលើកកម្ពស់នៃទំនាក់ទំនងទ្វេភាគី។

កិច្ចព្រមព្រៀងរវាងប្រទេសមីយ៉ាន់ម៉ា និងប្រទេសរុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការ ការពារជាតិ ត្រូវបានគេរំពឹងថា នឹងត្រូវបានចុះហត្ថលេខានៅក្នុងព្រឹត្តិការណ៍នោះផងដែរ។
សូមជម្រាបថា ប្រទេសរុស្ស៊ីកំពុងជួយសម្រាប់ភាពជោគជ័យនៃសហគមន៍អាស៊ាន ដែលបានផុសឡើងនៅក្នុងឆ្នាំ២០១៥ និងដើរតួនាទីនៃការរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់។ មីយ៉ាន់ម៉ានិងប្រទេសរុស្ស៊ី បានបង្កើតចំណងទាក់ទងការទូតក្នុងឆ្នាំ ១៩៤៨៕

មតិយោបល់