ព័ត៌មានជាតិ

ជនសង្ស័យជាចោរឆ្កឹះសោគាស់បន្ទប់ម្នាក់ ត្រូវបានម្ចាស់ផ្ទះចាប់ប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់

ភ្នំពេញ: ជនសង្ស័យម្នាក់ជាចោរឆ្កឹះសោគាស់បន្ទប់ជួលលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋញឹកញាប់ ត្រូវបានម្ចាស់គេទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍កាកាបចាត់ការទៅតាមនីតិវិធី។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង០០នាទីព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ នៅបន្ទប់ជួលលេខ២៥ ក្រុម៩ ភូមិចម្ការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើមានឈ្មោះ ម៉ៅ ទូច ភេទប្រុស អាយុ២៥ឆ្នាំ
មុខរបរមិនពិត ស្នាក់នៅបន្ទប់ជួល ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ចំណែកជនរងគ្រោះមានឈ្មោះដួង ពុទ្ធរ៉ា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅ បន្ទប់ជួលលេខ២៥ ក្រុម៩ ភូមិចម្ការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតនៅភូមិកោះខ្លូតឃុំកោះខ្លូត ស្រុកកំពង់ត្រាច ខេត្តកំពត។ សម្ភារ:បាត់បង់ និងខូចខាតដកហូតបាននាឡិកា៣គ្រឿងមកវិញ ខូតខាត មេសោ សូឡិច១ បន្សល់ទុកទុឡឺវីសចំនួន១ ដែកតូចឆ្មា២ សំរាប់ឆ្កឹះសោបន្ទប់ ជារបស់ជនសង្ស័យ។

ប្រភពព័ត៌មានពីជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះកំពុងធ្វើការនៅរោងចក្រ ពេលនោះប្រពន្ធបានសួរថា មានបានចាក់សោបន្ទប់នអត់ ជនរងគ្រោះបានឆ្លើយថាចាក់ត្រឹមត្រូវ ប្រពន្ធក៏ប្រាប់វិញថា ឃើញបន្ទប់បើកចំហរទ្វារពេលឮដូចនេះជនរងគ្រោះបានប្រាប់ប្រពន្ធថា ចាក់សោរបងផ្ទះ រួចជនរងគ្រោះបានសុំខាងរោងចក្រមកមើលបន្ទប់ ពេលនោះក៏ឃើញ ជនសង្ស័យ ឈរនៅលើកាំជណ្តើរ ទើបជនរងគ្រោះសួរនាំ ភ្លាមនោះជនសង្ស័យបានរត់លោតផ្លោះរបង ខណ:នោះជនរងគ្រោះបានស្រែកថាចោរៗផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរនោះដេញចាប់ បាន
យកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍កាកាបតែម្តង។

បច្ចុប្បន្មជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានប្រគល់ឲ្យផ្នែកជំនាញដើម្បីឃាត់ខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលកាកាបដើម្បីសួនាំនិងចាត់កាទៅតាមនីតិវិធីច្បាប់៕

មតិយោបល់