ស្ទឹងត្រែងៈ យោងតាមផេករដ្ឋបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថាលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង កំពុងដឹកនាំក្រុមការងារ ជម្លៀសបងប្អូនប្រជាពលរដ្ឋចេញពីលំនៅដ្ឋានទៅកាន់ទីទួលសុវត្ថិភាព ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលរងផលប៉ះពាល់ពីទឹកជំនន់ក្នុងករណីបាក់ទំនប់វារីអគ្គិសនីសេពានសេណាមណយ ស្ថិតនៅខេត្តអត្តពឺ ប្រទេសឡាវ មានចម្ងាយប្រមាណ ៧០គីឡូម៉ែត្រ ពីព្រំដែនកម្ពុជា-ឡាវ ហើយត្រូវហូរចូលមកក្នុងទន្លេសេកុង ក្នុងភូមិសាស្រ្តស្រុកសៀមប៉ាង នៅយប់ថ្ងៃអង្គារ ១២កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ៕
ព័ត៌មានជាតិ
មតិយោបល់