ព័ត៌មានជាតិ

ភ្លើងប្រចណ្ឌ! សាហាវណាស់ ​ផឹកស្រវឹងអារកសម្លាប់ប្រពន្ធ រួចផឹកថ្នាំបាញ់ស្មៅសម្លាប់ខ្លួនតាមក្រោយ!

កំពង់ធំៈ លោកអធិការរងក្រុងស្ទឹងសែន បានប្រាប់ Post News ថា មានករណី ឃាតកម្ម បង្កឡើងដោយប្តីយកកាំបិតកកុក ដងឫស្សី អារ ក សម្លាប់ប្រពន្ធ រួចយកថ្នាំពុលមកផឹកសម្លាប់ខ្លួន។

ហេតុការដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៩និង២៥នាទី យប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចលើផ្ទះជនសង្ស័យ ក្នុងភូមិ កំរ៉ែង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

លោកអធិការរងបានបន្តថា ជនសង្ស័យឈ្មោះ ផេង ធឿង ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរធ្វើស្រែ នៅភូមិសង្កាត់កើតហេតុ។ ចំណែក ប្រពន្ធឈ្មោះ អួន សាអ៊ីម អាយុ៣៦ឆ្នាំ មុខរបរធ្វើស្រែ។

លោកអធិការបន្តទៀតថា មុនពេលកើតហេតុ គេឃើញជនសង្ស័យ ក្នុងស្ថានភាពស្រវឹង និងដោយការប្រចណ្ឌផងនោះ បានធ្វើសកម្មភាពយកកាំបិតកកុក ដងឫស្សី ដែលមានប្រវែងដង៤៥សង់ទីម៉ែត្រ ផ្លែកាំបិតទំហំ៤៣សង់ទីម៉ែត្រគុណ៥សង់ទីម៉ែត្រ កាប់និងចាក់លើប្រពន្ធ បណ្តាល
ឲ្យមានរបួសចំនួន៤កន្លែង នៅលើបំពង់ក១កន្លែង,ក្រោមបបូរមាត់ខាងឆ្វេង ចំនួន៣កន្លែង បណ្តាលស្លាប់ភ្លាមៗនៅនឹងកន្លែង ។ ក្រោយពីសម្លាប់ប្រពន្ធរួច ជនសង្ស័យបាន យកថ្នាំពុល សម្រាប់បាញ់សម្លាប់ស្មៅ ម៉ាក ដេកូ៦០០SL ចំណុះ៣៥០មីលីលីត មកផឹកដើម្បីសម្លាប់ខ្លួនឯង។

ក្រោយពីទទួលព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ត្រី កែ ខាន់ណារ៉ា ស្នងការរងផែនព្រហ្មទណ្ឌ ខេត្តកំពង់ធំ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះមកដល់កន្លែងកើតហេតុ និងបានបញ្ជូនជនសង្ស័យ ទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ធំ។

ករណីនេះ សមត្ថកិច្ចកំពុងកសាងសំណុំរឿងតាមនីតិវិធីច្បាប់។ ចំណែកសាកសព សមត្ថកិច្ចបានប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់