ព័ត៌មានជាតិ

អគ្គិភ័យលេបត្របាក់ផ្ទះគ្រូបង្រៀនម្នាក់ អស់ទាំងស្រុង នៅព្រះសីហនុ

ព្រះសីហនុៈ នាយរងការិយាល័យនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានប្រាប់ Post News ថា មានករណីអគ្គិភ័យ ឆេះផ្ទះប្រជាពលរដ្ឋអស់ទាំងស្រុង និងបណ្តាលឲ្យមនុស្សម្នាក់រងរបួស។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទី ព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ នៅត្រង់ចំណុចក្រុមទី១៥ សង្កាត់៣ ខេត្តព្រះសីហនុ។

លោកនាយរងការិយាល័យបានបន្តថា ផ្ទះដែលឆេះជាកម្មសិទ្ធឈ្មោះ ដាង សេង អាយុជាង៦០ឆ្នាំ មុខរបរ គ្រូបង្រៀន ចូលនិវត្តន៍ មានទំហំ៧ម៉ែត្រគុណ៩ម៉ែត្រ ធ្វើអំពីថ្មខាងក្រោម ឈើខាងលើ ដំបូលប្រក់ហ្វីប្រូ មួយកំណាត់ឈើខាងលើឆេះខូចខាតអស់ទាំងស្រុង និងឆេះរោលខ្លួន កូនប្រុសម្នាក់ ឈ្មោះ សេង ចាន់ព័រ អាយុ២៧ឆ្នាំ មុខរបរ និស្សិតឆ្នាំទី៥ ខណៈដែលអគ្គិភ័យកំពុងឆាបឆេះ ចូលទៅយកម៉ាស៊ីនកុំព្យូទ័រក្នុងផ្ទះ។

លោកនាយការិយាល័យបានបញ្ជាក់ពីមូលហេតុ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចេញអន្តរាគមន៍ ដោយប្រើរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត ចំនួន២គ្រឿង និងរថយន្តពន្លត់អគ្គិភ័យ របស់កំពង់ផែរស្វយ័ត ចំនួន២គ្រឿង អគ្គិភ័យបានរលត់អស់ទាំងស្រុង៕

មតិយោបល់