ព័ត៌មានជាតិ

ក្រសួង​អប់រំ ព្រមាន​ជា​លើកចុងក្រោយ​ចំពោះ​ការប្រឡង​បាក់​ឌុប​ឆ្នាំនេះ​

​ភ្នំពេញ​៖ ខណៈ​ដែល​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៤ ខិត​ឈាន​មក​ដល់​នោះ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង​អប់រំ​បាន​មានប្រសាសន៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ថា លោក​មាន​ជំនឿ​ទៅលើ​ការប្រឡង​ឆ្នាំនេះ នឹង​លុបបំបាត់​ការលួចចម្លង (​បើក​ចាក់​) និង​ទទួលបាន​អ្នក​មាន​សមត្ថភាព​ពិតប្រាកដ​។​

​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ក្នុង​រាជធានី​ភ្នំពេញ លោក​រដ្ឋមន្ត្រី​រូបនេះ​ក៏​បាន​ព្រមាន​ដល់​សិស្ស គ្រូ និង​អនុរក្ស​ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដ៏​មានអំណាច នឹង​ឃ្លាំមើល​ការប្រឡង​នៅតាម​មណ្ឌល​ប្រឡង​ចំនួន​១៥៤​មណ្ឌល​ទូទាំង​ប្រទេស​ដោយ​មាន​សិទ្ធិ​ដាក់ទោស​តាម​ច្បាប់​ចំពោះ​ការលួចចម្លង​។​
​លោក ណារ៉ុន បាន​មានប្រសាសន៍ថា “​ប្រសិនបើ​ការប្រឡង​នៅ​ឆ្នាំ​នេះ​មិន​តឹងរឹង​ទេនោះ នឹង​មាន​ការបាត់បង់​ទំនុកចិត្ត​នៅ​ឆ្នាំក្រោយ​។ អ្វី​ដែល​យើង​កំពុង​ធ្វើ​គឺ​មិន​ត្រឹម​តែ​ដាក់​ទណ្ឌកម្ម​ទេ ប៉ុន្តែ យើង​ត្រូវការ​គុណភាព​អប់រំ​”​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា ការប្រឡង​បាក់​ឌុប​ឆ្នាំនេះ នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ​៕​
ហង់-ជួន-ណារ៉ុន

មតិយោបល់