ព័ត៌មានជាតិ

មកការក្មួយអង្គុយហូបបបរសុខៗ បែរជាដួលផ្កាប់មុខស្លាប់

កណ្តាលៈ ភ្នាក់ងារ Post News បានរាយការណ៍មកថា មានករណី បុរសម្នាក់ ខ្យល់គដួលផ្កាប់មុខស្លាប់។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង១៦នាទី ព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចភូមិស្រែគោក ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សន ពុជ ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិបេង ឃុំថ្មពូន ស្រុកកញ្ច្រាច ខេត្តព្រៃវែង។

ប្រភពដដែលបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានមកចូលរួមពិធីមង្គលការក្មួយនៅភូមិស្រែគោក ឃុំអន្លង់រមៀត បន្ទាប់មកជនរងគ្រោះបានចូលរួមក្នុងពិធីហែរជំនូន រួចក៏អង្គុយហូបបបរពេលហូបរួច ក៏វិលមុខហើយដួលផ្កាប់មុខបណ្ដាលឲ្យស្លាប់ ហើយបានរាយការណ៍ប្រាប់សមត្ថកិច្ច កម្លាំងជំនាញកម្លាំងប៉ុស្ដិ៍អាជ្ញាធរមូលដ្ឋាន និងគ្រូពេទ្យចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យទៅសាកសព។ ផ្អែកតាមការសន្និដ្ឋានរបស់គ្រូពេទ្យបញ្ជាក់ថាសាកសព ពិតជាស្លាប់ដោយខ្យល់គ ប្រាកដមែន ហើយពុំមានស្លាកស្នាមអ្វីទាក់ទងនិងករណីព្រហ្មទណ្ឌឡើយ។

ក្រោយពេលពិនិត្យរួច សមត្ថកិច្ចបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់