ព័ត៌មានជាតិ

ករណីរថយន្តផ្ទុះកង់រ៉េចង្កូតបុកគ្នា បណ្តាលឲ្យតៃកុងទាំងសងខាងរងរបួស នៅខណ្ឌមានជ័យ

ភ្នំពេញ: (ព័ត៌មានបឋម) នាវេលាម៉ោង ៤និង២០នាទីជិតភ្លឺឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ មានករណីរថយន្តផ្ទុះកង់រ៉េចង្កូតបុកគ្នា បណ្តាលឲ្យតៃកុងទាំងសងខាងរងរបួស តាមបណ្តោយផ្លូវ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញ បានចុះដល់ទីតាំងវាស់វែង យកវត្ថុតាងទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ចំពោះអ្នករងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕













មតិយោបល់