ភ្នំពេញៈ កម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ ធ្វើការចុះបង្ក្រាបទីតាំងមួយកន្លែង នៅម្តុំអង់តែនទួលគោក ដោយឃាត់ខ្លួនបានជនសង្ស័យ៥នាក់ ដកហូតថ្នាំញៀន ១កញ្ចប់ និងដាវកែច្នៃ២ដើម កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចទួលលោកតាសក្កិ៥ ផ្លូវលំ ក្រុម២ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៦នាក់ខាងលើនេះ ទី១ឈ្មោះ ចិន ភក្តី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ (ជួញដូរ), ទី២-ឈ្មោះ ស្រែង រឿន ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ មិនពិតប្រាកដ (ជួញដូរ), ទី៣-ឈ្មោះ ប៊ុន វិរៈ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ (ប្រើប្រាស់) ស្នាក់នៅវត្តត្រពាំងក្រសាំង ខណ្ឌពោធសែនជ័យ, ទី៤-ឈ្មោះ រី រ៉ូ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ (ប្រើប្រាស់) បច្ចុប្បន្នអ្នកទាំង ៤នាក់មានទីលំនៅចំណុចទួលលោកតាសក្កិ៥ ផ្លូវលំ ក្រុម២ ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ និងទី៥-ឈ្មោះ សុខ វិបុល ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ នៅផ្ទះ (ប្រើប្រាស់) ស្នាក់នៅភូមិរន្ទះបាញ់ សង្កាត់បឹងកក់១ ខណ្ឌទួលគោក។
សមត្ថកិច្ចបានបន្តទៀតថា កិច្ចប្រតិបត្តិការនេះ គឺសមត្ថកិច្ចយើងបានសហការជាមួយប៉ុស្តិ៍ទួលសង្កែ និងប្រជាការពារសង្កាត់ឫស្សីកែវ ធ្វើការស្រាវជ្រាវរហូតឈានដល់ការចុះបង្ក្រាបជាក់ស្តែងនៅទីតាំងជួញដូរ និងចែកចាយគ្រឿងញៀនខាងលើ ដោយឃាត់ខ្លួនជនសង្ស័យ ៥នាក់ ព្រមទាំងដកហូតម្សៅក្រាមពណ៌សថ្លា មួយកញ្ចប់, ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន, ដាវកែច្នៃចំនួន ២ដើម ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ២ និងឧបករណ៍ប្រើប្រាស់មួយចំនួន។
ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើរួចមក សមត្ថកិច្ចបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕
មតិយោបល់