ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះរោងទុកដាក់សម្ភារៈមួយកន្លែងនៅស្រុកបវេល

បាត់ដំបង: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថានៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១២និង៥០នាទី នៅចំណុចក្រុមទី១ ភូមិសាមគ្គី ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង មានករណីអគ្គិភ័យឆាបឆេះរោងទុកដាក់សម្ភារ:មួយកន្លែងបណ្តាលមកពីឆ្លងចរន្តអគ្គីសនី។
ម្ចាស់ឈ្មោះឡៅ ស៊ីនួន ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។ តាមការរាយការណ៍ពីកម្លាំងនគរបាលស្រុកបានឲ្យដឹងថារោងដែលត្រូវអគ្គិភ័យឆេះបំផ្លាញមានទំហំ៣ម៉ែត្រ×៤ម៉ែត្រធ្វើពីឈើប្រក់សង្គ័សីជញ្ជាំងសង្គ័សី។ក្នុងនោះការខូចខាតរួមមានម៉ូតូធូដេ(កូនទា)០១គ្រឿងចាស់ម៉ាស៊ីនកាត់ស្មៅ០១គ្រឿងម៉ាស៊ីនបូមទឹក០១គ្រឿងធុងបាស់០១និងឈើគ្រឿងធ្វើផ្ទះចំនួន០២ម៉ែត្រគីប។
ករណីនេះកម្លាំងអធិការដ្ឋាននគរបាលស្រុកបវេលរួមនឹងកម្លាំងនគរបាលប៉ុស្តិ៍ចំនួន១០នាក់បានប្រើប្រាស់ឡានទឹកពន្លត់អគ្គិភ័យចំនួន០១ឡានទើបអាចបញ្ឈប់ការឆាបឆេះបានទាំងស្រុង។
បច្ចុប្បន្នសមត្ថកិច្ចបានចុះធ្វើការត្រួតពិនិត្យនិងរៀបចំសណ្តាប់ធ្នាប់ជូនម្ចាស់ផ្ទះឡើងវិញ៕

 

មតិយោបល់