រឿងដ៏ចម្រូងចម្រាស់មួយ បានកើតឡើង កាលពីម្សិលមិញនេះ រវាងអ្នកគាំទ្រ ក្រុម PAOK Salonika និង AEK Athensនៅក្នុងការប្រកួត Play Off ផ្តាច់ព្រ័ត្រពានរង្វាន់ Greece Cup ដែលក្រុម PAOK ឈ្នះ ២-១។
ការប៉ះទង្គិចនេះ បានចាប់ផ្តើមឡើង នៅចុងម៉ោងទៅហើយនៃការប្រកួត ខណៈដែលក្រុម PAOK បានស៊ុតបញ្ចូលទីយកឈ្នះ ២-១ លើក្រុម AEK Athens នៅនាទីទី ៨១ ដោយកីឡាករ Pedro Henrique។
ក្នុងហេតុការណ៍នេះ មនុស្សប្រមាណជា ៨៥០០នាក់ ក្នុងចំណោម ២២០០០នាក់បានចូលរួមនៅក្នុងការប៉ះទង្គិចនេះ ដែលបណ្តាលឲ្យមាន ការវាយប្រហារយ៉ាងធ្ងន់ធ្ងរបំផុត។ នៅក្នុងការប៉ះទង្គិចនេះដែរ ក្រុមប៉ូលីស បានចូលមកធ្វើអន្តរាគមន៍ ភ្លាមៗដោយបានបាញ់ និងគប់គ្រាប់បែកផ្សែង ដើម្បីបំបែកក្រុមអ្នកគាំទ្រ របស់ក្រុមទាំង២ ឲ្យបែកចេញពីគ្នា។ រហូតមកទល់ពេលនេះ នៅមិនទាន់មានការរាយការណ៍ ពីការចាប់ខ្លួនមនុស្សប៉ុន្មាននាក់ នៅឡើយទេ ស្របពេលដែល FIFA កំពុងដោះស្រាយបញ្ហានេះ តើត្រូវឲ្យ PAOK ឈ្នះពាន ឬត្រូវប្រកួតឡើងវិញ៕
មតិយោបល់