កំពតៈ ក្រុមប្រជាពលរដ្ឋដែលបានមកទទួលសេវាកម្មព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តកំពត បានសំដែងការអន់ចិត្តយ៉ាងខ្លាំង ខណៈដីទុកសម្រាប់ផ្ញើរយាន្តជំនិះ កង់និងម៉ូតូ ត្រូវបានមន្ទីរពេទ្យប្រគល់ឲ្យឯកជនគ្រប់គ្រង និងទារលុយភាស៊ីពីពលរដ្ឋតាមតែទំនើងចិត្ត ដោយពុំមានគោលការច្បាស់លាស់ ហើយបើមិនបង់ប្រាក់ភាស៊ីដាច់ខាតត្រូវទុកយានជំនិះខាងក្រៅរបង។
ពលរដ្ឋម្នាក់រស់នៅស្រុកទឹកឈូដែលសុំមិនបញ្ចេញឈ្មោះ បានរៀបរាប់ថា មូលហេតុដែលពលរដ្ឋមករកកន្លែងព្យាបាលនៅមន្ទីរពេទ្យរដ្ឋនេះ គឺដោយសារពួកគាត់ពុំសូវមានលទ្ធភាពទៅពេទ្យឯកជន ម្យ៉ាងទៀតគឺចង់គាំទ្រគ្រូពេទ្យខ្មែររបស់យើង តែដោយឡែកពេលដែលពួកគាត់មកដល់មន្ទីរពេទ្យបង្អែកខេត្តកំពតម្តងៗគឺ មានការទាស់ចិត្តជាច្រើន ដោយសារតែពេលចូលក្នុងរបងមន្ទីរពេទ្យត្រូវអ្នកយាមបង្ខំឲ្យបង់ប្រាក់មុន១ពាន់ រៀល ថ្លៃទុកម៉ូតូក្នុងទីធ្លានោះ ទើបអាចចូលបាន ទោះបីចេញចូលមួយភ្លែតទៅទិញបាយមកវិញ ចំនួន៥ដង ក៏ត្រូវបង់ប្រាក់ទាំង៥ពាន់រៀលដែរ ដែលជាចំនួនថ្លៃគួរសម ហើយបើគ្មានលទ្ធភាពបង់ប្រាក់ត្រូវបានអ្នកយាមបញ្ជាឲ្យយកម៉ូតូឬ កង់ទុកក្រៅរបងមន្ទីរពេទ្យ ទោះបីពលរដ្ឋសុំទុកនៅបរិវេននោះហើយ មើលខុសត្រូវខ្លួនឯងក៏ដោយ ក៏ពួកគេមិនអនុញ្ញាដែរ។
ពលរដ្ឋដដែលបញ្ជាក់ថា ពួកគាត់បានជួបរឿងបែបនេះជាញឹកញាប់ជាមួយនិង ម្ចាស់ភាស៊ីឯកជនមួយនេះ ហើយពេលខ្វះរងនូវការគំរូសគំរើយពីសំណាក់ក្រុមអ្នកយាមនោះថែមទៀម តែដោយសារពួកគាត់ជាពលរដ្ឋក្រីក្រ គ្មានលទ្ធភាពតតាំងនិងគេដែលជាអ្នកធ្វើការ ហើយក៏សោកស្តាយដែរ ដែលកន្លែងទីធ្លាសាធរណៈរបស់រដ្ឋបែរជាឲ្យឯកជនទទួលផលហើយប៉ះពាល់ដល់ អ្នកដទៃបែបនេះ។
ទាក់ទងករណីខាងលើនេះលោក វេជ្ជបណ្ឌិត ឈុយ ឆូន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពត បានប្រាប់ដោយទទួលស្គាល់ថា ទីធ្លាចំណតយាន្តជំនិះនោះពិតជាធ្លាក់លើដៃឯកជនគ្រប់គ្រង និងបានយកប្រាក់ពីពលរដ្ឋ១ពាន់រៀល ពីពលរដ្ឋរាល់ម៉ូតូ១គ្រឿងពិតមែន ក៏ប៉ុន្តែត្បិតតែពុំមែនរដ្ឋគ្រប់គ្រង តែក៏ស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរពេទ្យដែរ ពុំអាចឲ្យម្ចាស់ភាស៊ីធ្វើអីតាមទំនើងចិត្តប៉ះពាល់ដល់ពលរដ្ឋឡើយ។
លោកបន្តថា មន្ទីរពេទ្យមិនបានបញ្ជាឬកំណត់ឲ្យយកប្រាក់ពីពលរដ្ឋមុនពេលផ្ញើរនោះទេ ហើយបើពលរដ្ឋណាដែលគ្មានលទ្ធភាពបង់ភាស៊ីត្រូវបានអនុញ្ញាតិឲ្យចូលដោយមិនចាំបាច់បង់ប្រាក់ក៏បានដែរ មិនត្រូវឲ្យពលរដ្ឋទុកយានជំនិះនៅខាងក្រៅនោះទេ។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា បើសិនម្ចាស់ភាស៊ីធ្វើខុសពីនេះ គឺខុសនឹងគោលការណ៍ហើយ ហើយលោកក៏ពុំទាន់បានដឹងពីទង្វើអ្នកយកភាស៊ីនោះធ្វើ អ្វីខ្លះមកលើពលរដ្ឋដែរ យ៉ាងណាលោកនិងកោះហៅម្ចាស់ភាស៊ីមកប្រជុំពីបញ្ហានេះជាបន្ទាន់ ដើម្បីកុំឲ្យប៉ះពាល់ដល់អារម្មណ៍ប្រជាពលរដ្ឋ(បទសំភាសន៍)។
សូមបញ្ជាក់ថា ម្ចាស់ភាស៊ីដែលបានដេញថ្លៃចំណតយាន្តជំនិះ និងដីធ្វើអាហារដ្ឋាន ក្នុងមន្ទីរពេទ្យនេះ គឺត្រូវបានគេស្គាល់ថាមានឈ្មោះ រ៉ា នី ហើយបច្ចុប្បន្នអ្នកស្រី រ៉ា នី កំពុងតែបញ្ជាឲ្យកូនចៅអនុវត្តន៍ខុស ពីគោលការណ៍របស់មន្ទីរពេទ្យ ដែលជាហេតុធ្វើឲ្យពលរដ្ឋមួយចំនួនធំបានសំដែងការអន់ចិត្តយ៉ាង ពេលដែលបានមកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពតនេះ៕
https://youtu.be/zTsBkp0zO34
មតិយោបល់