ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ មួយដែលម៉ូតូពីរគ្រឿងបុកគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យមនុស្ស២នាក់ រងរបួសធ្ងន់ស្រាលបញ្ជូនទៅសង្គ្រោះភ្លាម នៅឯមន្ទីរពេទ្យ ។
ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨ និង ៣០ នាទីព្រឹក ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ ទីតាំងកន្លែងកើតហេតុ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងគេបានឃើញម៉ូតូឌ្រីមសង់ឆ្នាំ2019 មួយគ្រឿង ពាក់ស្លាកលេខព្រៃវែង 1T-2767 បើកបរដោយយុវនារីម្នាក់ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ មានម៉ូតូឌ្រីមសង់ឆ្នាំ2015 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FK-3139 ធ្វើដំណើរឆ្លងផ្លូវពីត្បូងទៅជើង បណ្ដាលបុកគ្នាយ៉ាងពេញទំហឹង រងរបួសធ្ងន់ស្រាលទាំងសងខាង ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ចំណែកម៉ូតូត្រូវបានសមត្ថកិច្ច ធ្វើការវាស់វែងយកទៅរក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយ ៕
មតិយោបល់