ព័ត៌មានជាតិ

ចាប់មនុស្សជិត២០នាក់នៅភូមិត្រពាំងឈូក ក្រោយបំបែកសំបុកគ្រឿងញៀន សារជាថ្មី

​ភ្នំពេញ ៖ អ្នក​ប្រើប្រាស់​គ្រឿងញៀន១៨​នាក់ កាលពី​វេលា​ម៉ោង​១០​និង​២០​នាទីយប់ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦ ស្ថិត​នៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ត្រូវបានសមត្ថកិច្ច​បង្ក្រាប​និង​ឃាត់ខ្លួន ។
ប្រភព​ពី​កន្លែង​កើតហេតុ​បាន​បញ្ជាក់​ថា ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក ប៉ាន់ សុភាព នាយការិយាល័យ​បង្ក្រាប​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​រាជធានី និង​បញ្ជាពី​​លោក មាស ច័ន្ទ​ពិសិដ្ឋ បាន​ចាប់ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ភេទ​ប្រុស​ទាំង​១៨​នាក់ ជា​អ្នក​ប្រើប្រាស់​គ្រឿងញៀន និង​ម្សៅ​ជា​សារធាតុ​ញៀន​ចំនួន​៥​កញ្ចប់​តូច ។
ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​បញ្ជាការដ្ឋាននៃកង​រាជ​អាវុធ​ហត្ថរាជធានី ដើម្បី​ធ្វើការ​ដោះ​ស្រាយ​ទៅ​តាម​នីតិវិធី ៕

   
    
 

មតិយោបល់