ព័ត៌មានជាតិ

នគរបាលចាប់ខ្លួន ចោរគាស់ផ្ទះ ជួញដូរនិងប្រើប្រាស់ថ្នាំញៀន បានទាំងសំបុកជិត១០នាក់

  ភ្នំពេញ: លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិសែនជ័យ នៅយប់ថ្ងៃទី ៥ មេសា ២០១៦ វេលាម៉ោង ៩និង៣០នាទីយប់ បានដឹកនាំកម្លាំងចុះបង្ក្រាបសំបុកក្រុមចោរគាស់ផ្ទះប្រជាពលរដ្ឋនៅពេលយប់ និងក្រុមជួញដូរ ប្រើប្រាស់ថ្នាំញៀនបានចំនួន ៨នាក់ ស្រី៣នាក់ នៅចំណុចផ្ទះបន្ទប់ជួល ភូមិត្រពាំងក្រសាំង ហៅភូមិ៤ហាត់ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។
មុនពេលឈានដល់ចុះប្រតិបត្តិការ ដោយមានការរាយការណ៍ពីប្រជាពលរដ្ឋនៅចំណុចភូមិខាងលើឧស្សាហ៍មានចោរគាស់ផ្ទះយករបស់របរ និងក្រុមជួញដូរប្រើប្រាស់ថ្នាំញៀនជាច្រើននាក់ស្នាក់នៅបន្ទប់ជួលមួយកន្លែងនៅភូមិត្រពាំងក្រសាំង ហៅភូមិ៤ហាត់ ទើបលោកអធិការបានដាក់កម្លាំងសើុបនិង រហូតកំណត់មុខសញ្ញា ឈានទៅដល់បំបែកបានទាំងសប្បុកតែម្តង។

ជាក់ស្តែងកម្លាំងបានឃាត់បានមនុស្ស៨ ក្នុងនោះស្រី៣នាក់ និងដកហូតបានម៉ូតូសង់សេ១២៥ ស៊េរី០១៥ មួយគ្រឿង ឧបករណ៍សំរាប់គាស់សោរផ្ទះ ឧបករណ៍សំរាប់ប្រើប្រាស់ ថង់ច្រកថ្នាំញៀនមួយចំនួនធំ ។

ជនសង្ស័យដែលឃាត់បានរួមមានឈ្មោះ ទី១ ច័ន្ទ ចម្រើន ភេទ ប្រុស អាយុ ២២ មុខរបរកម្មកររោងចក្រ ,ទី២ នួន រតន: ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ អ្នកចាក់សាំង ,ទី៣ វី សំបូរ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ,ទី៤ មូ៉ រដ្ឋា ភេទប្រុស អាយុ២១ឆ្នាំ មុខកម្មកររោងចក្រ ,ទី៥ ប៉ែន តុលា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ ,ទី៦ ខន ចាន់ ភេទស្រី អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ ,ទី៧ កែវ ស្រីល័ក្ខ ភេទស្រី អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រ ,ទី៨ គោក លីណា ភេទស្រី អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ។ 

បច្ចុបន្នជនសង្ស័យទាំង៨នាក់រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងឃាត់ខ្លួនបញ្ជូនមកផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌ ដើម្បីកសាងសំណុំរឿង ឡើងតុលាការចាត់ការតាមនិតិវិធី ច្បាប់៕

   
    
    
   

មតិយោបល់