ព័ត៌មានជាតិ

នារីម្នាក់ ឲ្យទាំងម៉ូតូនិងទូរសព្ទគេខ្ចី ចុងក្រោយអស់រលីង!

ភ្នំពេញ: នារីម្នាក់បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ បន្ទាប់ត្រូវបានបុរសម្នាក់ ខ្ចីម៉ូតូជិះទៅយកមិត្តភក្តិ ហើយទៅបាត់រហូត ទើបនាងមកប្តឹងសមត្ថកិច្ចចោមចៅ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

គេមិនដឹងថាបុរសនោះមានឈ្មោះអ្វីនោះទេ។ ចំណែកនារីរងគ្រោះមានឈ្មោះ ពុយ ធីតា អាយុ២៥ឆ្នាំ ជាសិស្សសាលាកូរ៉េ ស្នាក់នៅភូមិចុងថ្នលខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិប៉ាងណា ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

រីឯម៉ូតូដែលយកទៅនោះ ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ មិនចាំស្លាកលេខ គ្រាន់តែ ដឹងថា ភ្នំពេញ 7024 ប៉ុណ្ណោះ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុពេលកើតហេតុ នារីរងគ្រោះខាងលើមានបំណងទៅលេងម្តាយមីង នៅកាណាឌីយ៉ា ផ្លូវវេងស្រេង លុះជិះម៉ូតូចេញពីបន្ទប់ជួល បានបន្តិច ក៏មានបុរសម្នាក់ដែលនាងធ្លាប់ស្គាល់ តាំងពីមុនចូលឆ្នាំ បានខលមក ហើយសួរនាងថា អត់ទៅដើរលេងឯណាទេអី? នាងឆ្លើយថាទៅផ្ទះមីងនៅកាណាឌីយ៉ា ហើយបុរសនោះក៏សុំទៅជាមួយដែរ នាងក៏ព្រម លុះជិះម៉ូតូមកដល់ស្តុប២០០៤ ឃើញបុរសនោះចុះពីលើរថយន្ត ដែលបុរសនោះអះអាងថាជារថយន្តប៉ា បុរសខ្លួន ប្រាប់ទៅនារីខាងលើ ហើយក៏ជិះម៉ូតូជាមួយនាងមកញ៉ាំបាយនៅម្តុំដីវាលកាណាឌីយ៉ា ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ លុះហូបបាយរួចមិនទាន់ឲ្យលុយគេផង បុរសខាងលើស្រាប់តែនឹកឃើញមិត្តភក្តិ ហើយក៏ខ្ចីទាំងម៉ូតូនិងទូរសព្ទម៉ាកIPhnoe ជិះចេញទៅយកមិត្តភក្តិ បាត់លុះបាត់យូរពេក នារីរងគ្រោះក៏ខលទៅលេខទូរសព្ទនោះ ស្រាប់តែខលមិនចូល ទើបនៅវេលាម៉ោងជាង២រសៀល ខែដដែល ក៏មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ ឲ្យជួយវែកមុខជនឆបោកនោះតែម្តង៕

//youtu.be/BU1lcaVmM6A

មតិយោបល់