ព័ត៌មានជាតិ

មនុស្សប្រុសស្រី៥នាក់ ព្រមទាំងថ្នាំញៀន១១កញ្ចប់ និងដាវកែច្នៃ១ដើម ត្រូវសមត្ថកិច្ចខណ្ឌឫស្សីកែវបង្ក្រាប

ភ្នំពេញ: នគរបាលខណ្ឌឫស្សីកែវ ធ្វើការចុះបង្ក្រាបគ្រឿងញៀន មួយកន្លែង នៅក្នុងផ្សារតាប៊ុន ដោយឃាត់ខ្លួនបានជនសង្ស័យប្រុសស្រី ៥នាក់ ព្រមទាំងដកហូតថ្នាំញៀន ១១កញ្ចប់ និងដាវកែច្នៃ មួយដើម កាលពីវេលាម៉ោង ៦និង១០នាទីយប់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ ដែលស្ថិតផ្លូវជាតិលេខ៥ ក្រុម៤ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យប្រុសស្រី ៥នាក់ខាងលើ ទី១ឈ្មោះ ង្វៀង វ៉ាងហោ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ (ជួញដូរសារធាតុញៀន) ស្នាក់នៅផ្ទះបែលើកទឹក ភូមិលូ សង្កាត់ស្វាយប៉ាក,ទី២ឈ្មោះ ង្វៀង យាំងភឿក ហៅកាន់ថន ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាដក(ជួញដូរសារធាតុញៀន) ស្នាក់នៅភូមិពោធិមង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ,ទី៣ឈ្មោះ សុខ ដាវី ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងស្នាក់នៅ មិនប្រាកដ (ប្រើប្រាស់សារធាតុញៀន),ទី៤ឈ្មោះ ផាម យ៉ាវ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិវៀតណាម មុខរបរ និងស្នាក់នៅ មិនប្រាកដ (ប្រើប្រាស់សារធាតុញៀន) និងទី៥ឈ្មោះ យឿន សុភា ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ (ប្រើប្រាស់សារធាតុញៀន) ស្នាក់នៅភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។

សមត្ថកិច្ចបានបន្តថា ដោយប្រតិបត្តិការចុះបង្ក្រាបទីតាំងជួញដូរ និងប្រើប្រាស់គ្រឿងញៀនខាងលើនេះ គឺសមត្ថកិច្ចយើងបានសហការជាមួយសមត្ថកិច្ចប៉ុស្តិ៍ស្វាយប៉ាក ធ្វើការស្រាវជ្រាវរហូតឈានដល់ការចុះបង្ក្រាបទីតាំងក្នុងផ្សារតាប៊ុន ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រី ៥នាក់ ព្រមទាំងដកហូតម្សៅក្រាមពណ៌សថ្លា ចំនួន ១១កញ្ចប់ ជាប្រភេទ ម៉ាទឹកកក, ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន,ដាវកែឆ្នៃចំនួន១ដើម និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ក្រោយមក សមត្ថកិច្ចយើងបាននាំខ្លួនជនសង្ស័យប្រុសស្រី ៥នាក់ខាងលើ មកកាន់អធិការដ្ឋាន ដើម្បីធ្វើការសាកសួរ។

បច្ចុប្បន្នជនសង្ស័យប្រុសស្រី ៥នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់