ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាសិល្បៈមួយចំនួនបង្ហាញខ្លួន ក្នុងឱកាសខួបយប់មិញ

កាលពីយប់ថ្ងៃទី១១ ឧសភា យប់មិញគេឃើញតារាសិល្បៈល្បីឈ្មោះជាច្រើន រួមមានទាំងផលិតករផងបានបង្ហាញខ្លួនក្នុងពិធីខួបកំណើតរបស់កូនស្រីថៅកែហាងហេងហេង១និង២ ដែលបានប្រារព្ធធ្វើនៅហាងហេងហេង២ម្ដុំផ្សារទំនើបស្ទឹងមានជ័យ។ នៅក្នុងពិធីនោះ តារាសិល្បៈដែលបានចូលរួមក្រៅពីបានជូនពរដល់កញ្ញា ហួត សុគន្ធនីតា អាយុ១៥ឆ្នាំប៉ុណ្ណោះទេ ម្នាក់ៗក៏ត្រូវគេឃើញបង្ហាញភាពស្និទ្ធិស្នាលជាមួយម្ចាស់ខួបកំណើតគួរអោយកត់សម្គាល់ផងដែរ។

កញ្ញាទឹម រដ្ឋា ដែលបានបង្ហាញខ្លួនទាំងគ្រួសារក្នុងពិធីជប់លៀងដែលចម្រុះដោយតារានោះ បានអះអាងថាម្ចាស់ហាងហេងហេង២គឺមានទំនាក់ទំនងជាមួយនាង និងគ្រួសារមិនខុសពីបងប្អូននាពេលកន្លងមក ទើបនាងសម្រេចចិត្តផ្ដល់កិត្តិយសទាំងបងទាំងប្អូនក្នុងពិធីខួបកំណើតកូនស្រីម្ចាស់ហាងគឺកញ្ញាហួត សុគន្ធនីតា ដើម្បីជូនពរអោយប្អូនមានសំណាង និងបានសប្បាយចិត្តសម្រាប់ថ្ងៃខួបរបស់ខ្លួន។

លោក អ៉ិន ម្ចាស់ផលិតកម្មមហាហង្សបានអះអាងថា ថៅកែហាងហេងហេងថ្វីដ្បិតថាមិនមែនជាតារាសិល្បៈមែន ប៉ុន្តែអ្នកស្រីតែផ្ដល់កិច្ចសហការសម្រាប់អោយតារាៗបានថតក្នុងហាងរបស់អ្នកស្រីក្នុងឈុតទទួលទានសាច់អាំង និងបានបញ្ចុះតម្លៃដល់តារាសិល្បៈរាល់ពេលតារាធ្វើខួបកំណើត ទើបថាតារាសិល្បៈ និងផលិតករភាគច្រើនមានទំនាក់ទំនងស្អិតរមួតជាមួយម្ចាស់ហាងរូបនេះ។ លោកថាទោះបីរវល់កម្រិតណាក៏ឆ្លៀតពេលចូលរួមនោះដែរ ដោយសារតែអ្នកស្រីដែលជាម្ដាយម្ចាស់ខួប មានទំនាក់ទំនងល្អជាមួយលោក និងតារាសិល្បៈ។ មិនខុសគ្នាដែរតារាសិល្បៈផ្សេងទៀតក៏សុទ្ធតែបានអះអាងថាពីទំនាក់ទំនងបែបនេះជាមួយម្ដាយម្ចាស់ខួបផងដែរ ទើបគេឃើញវត្តមានតារាច្រើននាក់បង្ហាញខ្លួនស្របគ្នា។

កញ្ញា ហួត សុគន្ធនីតា ម្ចាស់ខួបបានអះអាងថាខ្លួនធ្វើខួប៣លើកហើយដែលមានតារាសិល្បៈចូលរួម។ យ៉ាងណាមិញ នាងថានេះជាខួបលើកទី១ដែលបានទទួលការអញ្ជើញចូលរួមដោយតារាភាគច្រើន ទើបនាងយល់ថាថ្ងៃខួប១៥ឆ្នាំរបស់ខ្លួនពោរពេញដោយអារម្មណ៍រីករាយច្រើនជាងបណ្ដាឆ្នាំមុនៗ។

តោះតារាណាខ្លះបង្ហាញខ្លួនយប់មិញ ហើយសម្រស់យ៉ាងមិចដែរ?

មតិយោបល់