ព័ត៌មានជាតិ

ខ្លាំងគឺខ្លោច!ខឹងគេវាយ ជិះម៉ូតូសៀតបុង័តោតាមខ្លួនតាមរកសងសឹកវិញ ត្រូវសមត្ថកិច្ចឃើញទាន់ឃាត់ខ្លួន

ភ្នំពេញៈ បុរសម្នាក់ជិះម៉ូតូម៉ាកស៊ុយសាគីលែត មួយគ្រឿង ពណ៌សរ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1G-6885 សៀតកាំបិតបុ័ងតោតាមម៉ូតូបម្រុងយកទៅកាប់គេនៅតាមបណ្ដោយផ្លូវ២៧១ ស្ថិតនៅមុខមន្ទីពេទ្យរុស្ស៊ី តែមិនបានកាប់គេផង ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកល្បាត ប្រទះឃើញធ្វើការឃាត់ខ្លួន។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩និង១០នាទី យប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវ២៧១ មុខមន្ទីពេទ្យរុស្ស៊ី ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាមុនពេលកើតហេតុ កម្លាំងនគរបាល ប៉ុស្តិ៍ទំនប់ទឹក បានធ្វើការល្បាតនៅតាមគោលដៅ ក៏ប្រទះឃើញជនសង្ស័យខាងលើដូចជាមានការសង្ស័យ ក៏បានហៅមកសួរនាំ និងធ្វើការឆែកឆេរ ស្រាប់តែឃើញកាំបិតបុ័ងតោ រុំនៅខាងក្នុងអាវទុកជាប់ក្នុងថ្លុកម៉ូតូ ទើបសមត្ថកិច្ចឃាត់ ដើម្បីសាកសួរ តែជនសង្ស័យមិនបានធ្វើតាមការឃាត់របស់សមត្ថកិច្ចនោះទេ ដោយបានប្រតាប់ប្រតាយជាមួយសមត្ថកិច្ចបណ្ដាលឲ្យខ្លួនរងរបួសស្រាល។

តាមការឆ្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានចេញពីកន្លែងផឹកស៊ីក្នុងហាងមួយកន្លែង រួចធ្វើដំណើរទៅផ្ទះ ខណៈមកដល់ចំណុចកើតហេតុតាមបណ្ដោយផ្លូវ២៧១ ក្បែរមន្ទីរពេទ្យរុស្ស៊ី ក៏លេចមុខបុរសម្នាក់ និងនារីម្នាក់ជិះម៉ូតូមួយគ្រឿងមកដេញវាយគាត់ ទើបគាត់ជិះម៉ូតូទៅផ្ទះយកកាំបិតបុ័ងតោមកដេញកាប់ដើម្បីសងសឹកវិញ ប៉ុន្តែមិនទាន់បានសងសឹកផងសំណាងមិនល្អក៏ត្រូវសមត្ថកិច្ចចាប់វាយខ្នោះបាត់ទៅហើយ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមិនបានដាក់ទោសអ្វីនោះទេគ្រាន់តែធ្វើការសាកសួរនាំ និងអប់រំទៅតាមច្បាប់តែប៉ុណ្ណោះ ៕

មតិយោបល់