ផ្ទះ ព័ត៌មានជាតិ បើកម៉ូតូជែងមិ...

បើកម៉ូតូជែងមិនមើលឧបសគ្គ ត្រូវរថយន្តបុកស្លាប់ភ្លាមៗ

0

កណ្តាល: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីម៉ូតូមួយគ្រឿង ជិះដោយបុរសម្នាក់ ជែងមិនមើលឧបសគ្គជ្រុលទៅបុកនឹងរថយន្តស៊ាំយ៉ុង កំពុងបើកបរបញ្ច្រាសទិសគ្នា ពេញទំហឹង បណ្តាលឲ្យស្លាប់មួយរំពេច។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ផ្លូវលេខ៨ ចន្លោះគីឡូម៉ែត្រលេខ៣៦-៣៧ ក្នុងភូមិវិហារសួគិ៍ត្បូង ឃុំវិហារសួគិ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FY-8164 អ្នកបើកបរឈ្មោះញន ដារិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅភូមិស៊ីធរកើត ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានបើកបរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានវ៉ាជែងរថយន្តនៅពីមុខរបស់ខ្លួន រួចក៏រេចង្កូតមកខាងឆ្វេងដៃ បុកជាមួយរថយន្តមួយគ្រឿង ម៉ាកស៊ាំយ៉ុង ពណ៌ខៀវលាយក្រហម
ពាក់ស្លាកលេខ ភ្នំពេញ 2AC-7728 អ្នកបើកបរមិនស្គាល់អត្តសញ្ញណ (រត់គេចខ្លួនបាត់) បើកបរក្នុងទិសដៅពីកើតទៅលិច បណ្តាលឲ្យអ្នកជិះម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង នាំយកមធ្យោបាយធ្វើដំណើរទាំង២គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...