ព័ត៌មានជាតិ

ជនបង្កហិង្សាក្នុងគ្រួសារ ត្រូវបាននគរបាលឃាត់ខ្លួន

កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កើតហេតុថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ម៉ោង០៦ និង៣០នាទី នៅចំណុចផ្ទះជនរងគ្រោះភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះត្រូវជាម្តាយ ឈ្មោះ ហុង ស៊ីម ភេទស្រី អាយុ៥៩ឆ្នាំ ទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល
មុខរបរមេផ្ទះ។ ជនសង្ស័យ(កូន)ឈ្មោះសុខ រដ្ឋា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅ ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។

ផលប៉ះពាល់ ធ្វើឲ្យខូចខាតសម្ភារៈក្នុងផ្ទះមួយចំនួន។ វត្ថុតាងចាប់យក៖ -សាំងចំនួនពីរដបស្មើ និងមួយលីត្រ -ដែកកេះចំនួនមួយ -ស្នាប់ដៃធ្វើពីដែក ចំនួនមួយ
-កាំបិតផ្គាក់ចំនួនមួយ ។

កន្លងមកជនសង្ស័យជាកូនតែងតែផឹកស្រា និងប្រើប្រាស់ថ្នាំញៀន ពេលស្រវឹងម្តងៗ បានជេរប្រមាថម្តាយបង្កើត និងប្រពន្ធ រួចគំរាម សម្លាប់ ហើយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ។
រហូតមកដល់ថ្ងៃកើតហេតុពេលជនរងគ្រោះ(ម្តាយ)កំពុងរៀបអីចំវ៉ាន់ ស្រាប់តែជនសង្ស័យ(ជាកូន)មានសភាពស្រវឹង និងប្រើប្រាស់នូវសារធាតុញៀនលើសកម្រិត បានវាយបំផ្លាញទ្រព្យក្នុងផ្ទះ ហើយយកកាំបិតផ្គាក់ដេញកាប់អ្នកជិតខាង តែមិនបានសម្រេច ក៏ស្ទុះទៅយកដបសាំងបម្រុងដុតផ្ទះ តែត្រូវបានបងប្អូនប្រុស បង្កើតនាំគ្នាចាប់ ហើយប្រគល់ឲ្យសមត្ថកិច្ច ឃាត់ខ្លួន ដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់