ព័ត៌មានជាតិ

ជនជាតិអូស្រ្តាលីមម្នាក់ដេក ស្លាប់នៅក្នុងបន្ទប់លេខ៣បឹងហ្គាឡូព្រែកកំពត

កំពត: នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៨និង០០នាទីមានករណីជនបរទេសស្លាប់ សពឈ្មោះCARSWELL PETTER. GORDON ភេទប្រុស អាយុ៦៧ឆ្នាំ ជនជាតិអូស្រ្តាលីលិខិតឆ្លងដែនលេខ: PA3772828បានដេក ស្លាប់នៅក្នុងបន្ទប់លេខ៣បឹងហ្គាឡូព្រែកកំពត ស្ថិតនៅភូមិអូរតូច សង្កាត់អណ្តូងខ្មែរក្រុងកំពតខេត្តកំពត ដែលមានម្ចាស់ឈ្មោះហេង ចិន្តាភេទស្រី អាយុ៤៦ឆ្នាំនៅភូមិអូរតូច សង្កាត់ អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ។
តាមការពិនិត្យ ធ្វើកោសលវិច័យ របស់លោកគ្រូពេទ្យ និងមន្ត្រីជំនាញ បានសន្និដ្ឋានថា៖សពស្លាប់ ដោយសារគាំងបេះដូង ព្រោះប្រើថ្នាំសំរើប NIZAGARA លើសកម្រិត។
បច្ចុប្បន្នសពកំពុងត្រូវបានរៀបចំបញ្ជូនទៅ តម្កល់ទុកនៅន្ទីពេទ្យ រុស្ស៊ី (ភ្នំពេញ ) ៕

 

មតិយោបល់