ព័ត៌មានជាតិ

វីង សិត្ថា បង្កប់ការកត់ឆ្នោតក្រោយពីបិទទ្វារមួយរយៈនៅខណ្ឌមានជ័យ ឥឡូវបើកវិញហើយ!

ភ្នំពេញ: យុទ្ធសាស្ត្របង្រ្កាបកន្ទុយលេខខុសច្បាប់ របស់លោក ហ៊ួ ម៉េងវ៉ាង អធិការរងខណ្ឌមានជយ័ ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ ប្រៀបដូចរឿងភាគចិនអញ្ចឹង បើមិនវាយគ្នាទេគឺមិនស្គាល់គ្នាទេ ចំណែកលោក ហ៊ួម៉េងវ៉ាង បង្រ្កាបហើយដោះលែងវិញ រួចហើយបង់ខែទើបសុខសប្បាយ។

ទីតាំងកត់ឆ្នោតវៀតណាមដែលសមត្ថកិច្ចខណ្ឌមានជ័យ ធ្លាប់បង្រ្កាប៣ទីតាំងកន្លងមក នៅភូមិសាស្ត្រទឹកដីស្ទឹងមានជ័យ ខណ្ឌមានជ័យ ត្រូវបានបើកដំណើរការវិញយ៉ាងរលូន សង្ស័យម្ចាស់ទីតាំងខាងលើ ចេះសិល្ប៍និងចេះបំបាំងកាយខ្លួន មិនជាប់គុក ថែមទាំងបន្តមុខរបរកត់កន្ទុយលេខវៀតណាមទៀត ដោយសមត្ថកិច្ចមើលមិនឃើញ ដោយសារតែក្រុមនេះមានយ័ន្តក្រាសៗ។

គួរបញ្ជាក់ផងដែរថា ទីតាំងទាំង៣ដែលលោក ហ៊ួ ម៉េងវ៉ាង អធិការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ ខណ្ឌមានជ័យ ធ្លាប់បានបង្រ្កាបនិងឃាត់បានមេកន្ទុយលេខ ហើយក៏បានដោះលែងទៅវិញ ក្នុងទឹកដីសង្កាត់ស្ទឹងមានជ័យ ដែលមានលោក ឯម ភារី ជានាយរងប៉ុស្តិ៍ស្តីទី ,ទី១នៅខាងក្រោយផ្សារក្រមួន ផ្លូវ២១៧ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ បានបើកកត់វិញ ,ទី២នៅដីថ្មី ភូមិដំណក់ធំ២ សង្កាត់ស្ទឹងមានជ័យ ចាប់ហើយបើកវិញ និងទីតាំងទី៣ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ជាប់ខាងជាងផ្សារ លឹមឈាង ក្នុងភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យ ដំណើការឡើងវិញ មិនតែប៉ុណ្ណោះក៏មានបន្ថែមកន្លែងកត់ឆ្នោតផ្សេងទៀត នៅមូលដ្ឋានសង្កាត់ស្ទឹងមានជ័យជាច្រើនកន្លែង តែសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យឆ្លើយថាអត់ដឹងនេះ បើយោងតាមការរាយការណ៍ពីមន្ត្រីនគរបាលប៉ុស្តិ៍ស្ទឹងមានជយ័ម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ៕

//youtu.be/TyvsJXcyQy8

មតិយោបល់