ព័ត៌មានជាតិ

វាំងននខ្មៅនៃឃាតកម្មលើប្រពន្ធក្រោយនាយ ហុងដា ត្រូវបានលាតត្រដាងហើយ!

ភ្នំពេញ: តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ នេត រស្មីកន្និកា បានឲ្យដឹងថា ៖ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល១១និង៤០នាទីយប់ ជនសង្ស័យឈ្មោះ នេត រស្មីកន្និកា ភេទស្រី អាយុ១៧ឆ្នាំ បានត្រឡប់ពីធ្វើការមកដល់ខុនដូ ជាន់ទី៥ ផ្លូវបេតុង ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏បានគោះទ្វារបន្ទប់លេខ៥F ដែលជនសង្ស័យឈ្មោះ អឿន សុខខេន ហៅនិច ភេទប្រុស អាយុ១៧ឆ្នាំ និងជនរងគ្រោះ(សព)ឈ្មោះ ស៊ឹម ចន្ធី ហៅស្រីអូន ភេទស្រី អាយុ១៨ឆ្នាំ ស្នាក់នៅ។ ពេលនោះជនសង្ស័យឈ្មោះ អឿន សុខខេន ហៅ និច មិនទាន់បើកទ្វារភ្លាមទេ មួយសន្ទុះទើបបើកទ្វារបន្ទប់ចេញ មកចាប់អូសដៃជនសង្ស័យឈ្មោះ នេត រស្មីកន្និកា (ត្រូវជាប្រពន្ធ) ចូលក្នុង រួចប្រាប់ឲ្យរៀបចំអីវ៉ាន់ ដើម្បីគេចខ្លួន ហើយជនសង្ស័យឈ្មោះ នេត រស្មីកន្និកា បានសួរមូលហេតុអ្វីបានគេចខ្លួន រួចជនសង្ស័យឈ្មោះ អឿន សុខខេន ហៅនិច (ត្រូវជាប្តី) ប្រាប់ថាឈ្លោះគ្នាជាមួយម្តាយចុង(ជនរងគ្រោះ) បានវាយគ្នាជ្រុលដៃបណ្តាលឲ្យម្តាយចុង(ជនរងគ្រោះ) ស្លាប់បាត់ហើយ ពេលនោះជនសង្ស័យឈ្មោះ នេត រស្មីកន្និកា បានបើកភ្លើង ឃើញជនរងគ្រោះដេកផ្កាប់ មុខលើពូក រួចជនសង្ស័យឈ្មោះ អឿន សុខខេន ហៅនិច បានប្រាប់ឲ្យប្រពន្ធជួយយកភួយរុំសពម្តាយចុង(ជនរងគ្រោះ) អូសយកទៅដាក់ក្នុងបន្ទប់ទឹក បន្ទប់ទល់មុខគ្នា និងនាំគ្នារៀប ចំអីវ៉ាន់គេចខ្លួនទៅដេកនៅផ្ទះម្តាយរបស់ជនសង្ស័យឈ្មោះ នេត រស្មីកន្និកា ស្ថិតនៅសង្កាត់ ទួលសង្កែ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ រហូតដល់ម៉ោងប្រហែល១១ និង៤០នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធបានជិះម៉ូតូឌុបគ្នាទៅផ្ទះមិត្តភក្តិខាងក្រោយវត្តចាស់ ក្បែរសណ្ឋាគារសុខា ខណ្ឌជ្រោងចង្វារ រាជធានីភ្នំពេញ ។

បន្ទាប់មកនៅវេលាម៉ោងប្រហែល៥ល្ងាចថ្ងៃខែឆ្នាំដដែល លោកវរ:សេនីយ៍ទោ ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ ដឹកនាំកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ មានគ្នា ចំនួនប្រហែល១០នាក់ បានទៅដល់ផ្ទះម្តាយរបស់ជនសង្ស័យឈ្មោះ នេត រស្មីកន្និកា ដើម្បីសួរនាំ ប៉ុន្តែគាត់ (ម្តាយរបស់ឈ្មោះ នេត រស្មីកន្និកា) បានលាក់បាំងថាមិនបានឃើញកូនស្រីទេ កម្លាំងយើងក៏ត្រឡប់មកវិញ រួចម្តាយរបស់ឈ្មោះ នេត រស្មីកន្និកា បានទូរសព្ទប្រាប់ថា មានសមត្ថកិច្ចមកផ្ទះច្រើនណាស់ មានរឿងអ្វី ឈ្មោះ នេត រស្មីកន្និកា មិនបានប្រាប់រឿងអ្វីទេ។ រហូតដល់ម៉ោងប្រហែល៧ ជនសង្ស័យទាំង២នាក់បាននាំគ្នាទៅមើលកុន ពេលនោះជនសង្ស័យឈ្មោះ នេត រស្មីកន្និកា បានសួរនាំរឿងហេតុដែលសម្លាប់ម្តាយចុង ទើបជនសង្ស័យឈ្មោះ អឿន សុខខេន ហៅនិច បានប្រាប់ថា នៅយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង២៣ និង៤០នាទី រូបគេ (អឿន សុខខេន ហៅ និច និងជនរងគ្រោះ) បានដេកមើលទូរទស្សន៍ចម្រៀងខារ៉ាអូខេ មានរូបស្រាត នៅលើគ្រែជាមួយគ្នាក្នុងបន្ទប់ ពេលនោះម្តាយចុងស្លៀកពាក់ខោស្តើងអាវស្តើង បានដេកលក់ក៏យកជើងគងលើជើងជនសង្ស័យឈ្មោះ អឿន សុខខេន ដោយមិនដឹងខ្លួន ធ្វើឲ្យជនសង្ស័យឈ្មោះ អឿន សុខខេន ភ្ញាក់ដឹងខ្លួន បានឃើញម្តាយចុង(ជនរងគ្រោះ) ពាក់ខោអាវស្តើងៗ ក៏បានយកកន្ត្រៃកាត់ត្រង់ កន្លែងប្រដាប់ភេទ រួចឡើងពោបពីលើចាប់រំលោភសេពសន្ថវ: រួចជនរងគ្រោះបានដឹកខ្លួន រើបម្រះ ក៏យកកន្ត្រៃបម្រុងចាក់ជនសង្ស័យ ទើបជនសង្ស័យឈ្មោះ អឿន សុខខេន បានទាញយកខ្សែឆ្នាំងអ៊ុតនៅក្បែរនោះចងរឹតកបណ្តាលឲ្យស្លាប់តែម្តង ។ ក្រោយពីមើលកុនរួចជនសង្ស័យ ទាំង២នាក់បាននាំគ្នាទៅដេកនៅផ្ទះមិត្តភក្តិក្រោយវត្តចាស់វិញ រហូតដល់ម៉ោង២និង៣០នាទី កម្លាំងសមត្ថកិច្ចអាវុធហត្ថខណ្ឌជ្រោយចង្វារ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យទាំង២នាក់ យកមកធ្វើការសាកសួរតែម្តង។

តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ អឿន សុខខេន ហៅនិច បានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ រូបគេបានធ្វើសកម្មភាពយកកន្ត្រៃកាត់ខោជនរងគ្រោះចំប្រដាប់ភេទពីខាងមុខនៅពេលដែលជនរងគ្រោះកំពុងដេកលក់ រួចឡើងពោបពីលើបម្រុងធ្វើសកម្មភាពរំលោភសេពសន្ថវ: តែជនរងគ្រោះភ្ញាក់ដឹងខ្លួន ក៏មានការប្រតាយប្រតប់គ្នា ។ ពេលនោះប្រពន្ធជនសង្ស័យ( នេត រស្មីកន្និកា) បានត្រឡប់មកពីធ្វើការ គោះទ្វារពីខាងក្រៅ រួចជនរងគ្រោះបានប្រាប់ជនសង្ស័យថា ទៅបើកទ្វារសិនទៅ ពេលជនសង្ស័យដើរចេញទៅបម្រុងបើកទ្វារ ជនរងគ្រោះបានបិទទ្វារបន្ទប់ ហើយជនសង្ស័យក្រឡេកឃើញជនរងគ្រោះបិទទ្វារ និងលើកទូរសព្ទបម្រុងនិយាយ ជនសង្ស័យក៏បានរត់ផ្លោះចូលតាមបង្អួច ច្របាច់កជនរងគ្រោះបណ្តាលឲ្យសន្លប់ រួចដោះយកកងដៃ និងចិញ្ចៀន ហើយបានយកខ្សែឆ្នាំងអ៊ុត រឹតកបន្ថែម បណ្តាលឲ្យដាច់ខ្យល់ស្លាប់។ ហើយបើកទ្វារឲ្យប្រពន្ធចូល ពេលនោះប្រពន្ធក៏បានសួរថា បងឯងធ្វើអ្វី? ខ្លួនឆ្លើយថា មានទំនាស់ជាមួយម្តាយចុង ហើយបានសម្លាប់គាត់បាត់ទៅហើយ ដោយប្រាប់ប្រពន្ធរៀបចំខោអាវដើម្បីរត់ ចំណែកខ្លួនយកភួយរុំជនរងគ្រោះអូសទៅលាក់ទុកក្នុងបន្ទប់ទល់មុខ ហើយនាំគ្នាគេចខ្លួនទៅដេកនៅផ្ទះរបស់ម្តាយឈ្មោះ នេត រស្មីកន្និកា មួយយប់។

លុះដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង១១និង៤០នាទី ពួកខ្លួនបានយកកងដៃ ចិញ្ចៀន និងម៉ូតូទៅឲ្យឈ្មោះ ង៉ែត យកទៅលក់ (ម៉ូតូបញ្ចាំនៅឃ្លាំងរំសេវបានលុយចំនួន១០០ដុល្លារ, ចិញ្ចៀនលក់បាន៣០០០០រៀល, កងដៃមិនបានលក់ទេ ព្រោះឈ្មោះ ង៉ែត ប្រាប់ថា ជារបស់កាឡៃ) ចំណែកទូរសព្ទចុចពិលខ្លួនបានបិទម៉ាស៊ីន។ លុះដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល២និង៣០នាទី ខ្លួន កំពុងតែនៅខាងក្រោយវត្តចាស់ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កំពុងជក់ថ្នាំញៀន ក៏ត្រូវកម្លាំងអាវុធហត្ថខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនយកមកធ្វើការសាកសួរតែម្តង៕

មតិយោបល់