បណ្ដាញសង្គមរូបភាព Intagram បានមានកំហុសឆ្គងមួយគឺថា មិនបានបង្កើត Intagram app សម្រាប់ប្រព័ន្ធដំណើរការ Windows Phone ជាពិសេសគឺនៅលើទូរស័ព្ទដៃ Nokia តែម្ដង។
ដោយឡែកនៅថ្ងៃនេះ គេហទំព័រចិន WPDang បានចុះផ្សាយថា Intagram app នេះនឹងនៅលើប្រព័ន្ធដំណើរការ Windows Phone នៅថ្ងៃទី ២៦ខែមិថុនា ដែលនេះជាព័ត៌មានដ៏ល្អមួយសម្រាប់អ្នកប្រើប្រាស់នូវប្រព័ន្ធដំណើរការ Windows Phone។
គួរបញ្ជាក់ផងដែរថា Intagram ត្រូវបានបណ្ដាញសង្គម Facebook ចំណាយលុយ ១ពាន់លានដុល្លារអាមេរិកទិញយកកាលពីឆ្នាំ ២០១២៕
មតិយោបល់