ព័ត៌មានជាតិ

បង្ក្រាបទៀតហើយ! អាវុធហត្ថឃាត់ខ្លួនមនុស្សជិត១០នាក់ ដកហូតបានថ្នាំញៀនជិត៦០កញ្ចប់

ភ្នំពេញ: លោកមេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ បានប្រាប់Post Newsថា កម្លាំងអាវុធហត្ថខណ្ឌដូនពេញ បានធ្វើការបង្ក្រាបបានជនសង្ស័យចំនួន៩នាក់ ដកហូតបានថ្នាំញៀនចំនួន៥៨កញ្ចប់ រួមនឹងវត្ថុតាងមួយចំនួនទៀត។

ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង ៥និង៤៥នាទី ល្ងាច ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវរថភ្លើង ក្នុងសង្កាត់បឹងកក់២ (រោងចក្រឆ្នាំង) ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្នុងការបង្ក្រាបនេះដែរ អាវុធហត្ថខណ្ឌដូនពេញ បានសហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន៩នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ទី១.ឈ្មោះ ចាន់ មករា ហៅពៅ ភេទប្រុស អាយុ៣៦ឆ្នាំ (អ្នកចែកចាយ), ២.ឈ្មោះ យ៉ើ វណ្ណី ភេទប្រុស អាយុ២៤ឆ្នាំ,ទី ៣.ឈ្មោះ គង់ យ៉ូង ភេទប្រុស អាយុ២៦ឆ្នាំ, ទី៤.ឈ្មោះ ម៉ុន សំណាង ភេទប្រុសអាយុ២៧ឆ្នាំ, ទី៥.ឈ្មោះ ហេង រតន: ភេទប្រុស អាយុ៣៤ឆ្នាំ,ទី ៦.ឈ្មោះ ហួន វិន ភេទប្រុស អាយុ២៤ឆ្នាំ , ទី៧.ឈ្មោះ ចក់ រៀង ភេទប្រុស អាយុ២៧ឆ្នាំ ,ទី៨.ឈ្មោះ ចឺត រតនា ភេទប្រុស អាយុ៣២ឆ្នាំ និងជនសង្ស័យទី៩.ឈ្មោះ គឹម វិទូ ហៅប្រុស ភេទប្រុស អាយុ២៤ឆ្នាំ។

ក្នុងនោះដែរ កម្លាំងអាវុធហត្ថធ្វើការ ដកហូតបានក្រាម សថ្លាសរុប ចំនួន៥៨កញ្ចប់,ម៉ូតូចំនួន៦គ្រឿង,ទូរសព្ទចំនួន៦គ្រឿង,កាបូបតូចចំនួន៣ និងថង់សម្រាប់ច្រកមួយចំនួន។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានអាវុធហត្ថ បញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀនអាវុធហត្ថរាជធានី ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់