ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ បានបុកជាមួយនឹងម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ដែលកំពុងបើកបញ្ច្រាសទិសដៅចរាចរណ៍ ក៏ជ្រុលល្បឿនបុកគ្នាពេញទំហឹង បណ្តាលឲ្យមានមនុស្សយ៉ាងហោចណាស់៣នាក់របួសធ្ងន់ និង២នាក់ របួសស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចច្រមុះជ្រូកក្បាលថ្នល់ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ៕
https://youtu.be/OgBf38b_DYQ





មតិយោបល់