ព័ត៌មានជាតិ

នារីម្នាក់អង្គុយស្លាប់ក្នុងផ្ទះជួល បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង

បាត់ដំបង: ភ្នាក់ងារ Post News Media ប្រចាំខេត្តបាត់ដំបង បានរាយការណ៍មកថា នារីរងគ្រោះដែលស្លាប់មានឈ្មោះ រិន មករា ភេទស្រី អាយុ២៩ឆ្នាំ ស្នាក់នៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ប្រភពពីម្ចាស់ផ្ទះជួលឈ្មោះ ផា សុផល ភេទប្រុស អាយុ៥៦ឆ្នាំ ស្នាក់នៅក្រុម៣ ភូមិច្រាបវាល ឃុំអន្លង់លៃ ស្រុកសង្កែ ខេត្តបាត់ដំបង បានឲ្យដឹងថា ជារឿយនារីរងគ្រោះនិងសង្សារតែងតែមកជួបគ្នាជានិច្ចនៅផ្ទះជួលកើតហេតុខាងលើ ។

ក្រោយកើេតហេតុសមត្ថកិច្ចនិងក្រុមគ្រូពេទ្យបានចុះមកធ្វើកោសល្យវិច័យ រកឃើញថានារីរងគ្រោះស្លាប់ដោយសារខ្យល់គរ ៕

បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចកំពុងព្យាយាមទំនាក់ទំនងស្រាវជ្រាវរកសាច់ញាតិនិងក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់