ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីមានរថយន្ដម៉ាកហ៊ីលុច្សវីហ្គូ មួយគ្រឿង បើកទៅបុកគូទរថយន្ដម៉ាស្ដា ពេញទំហឹង បណ្ដាលឲ្យរងការខូចខាតទាំងសងខាង។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង២០នាទីយប់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ ស្ថិតតាមបណ្ដោយផ្លូវ៣៦០ កែងនិងផ្លូវ១០៥ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមសាក្សីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ដម៉ាស្ដា ដែលពាក់ស្លាកលេខ ភ្នំពេញ 2AE-9166 បើកបរដោយនារីម្នាក់ រួមនាក់ដំណើរជាមួយមនុស្សចំនួន៥នាក់ទៀត ក្នុងរថយន្ត បើកបរក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់ផ្លូវបំបែកជាបួន ក៏មានរថយន្ដមួយគ្រឿង ម៉ាកហ៊ីលុច្សវីហ្គូ ពាក់ស្លាកលេខ 2J-0206 បើកដោយបុរសចំណាស់ម្នាក់ ទិសដៅពីលិចទៅកើត បានបត់ឆ្វេងក៏ជ្រុលទៅបុកគូទរថយន្ដម៉ាស្ដាពីក្រោយពេញទំហឹង បណ្តាលឲ្យរងការខូចខាតទាំងសងខាង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះមកសម្រួលចរាចរណ៍និងសម្រួលភាគីទាំងសងខាងដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ៕




មតិយោបល់