AS Roma បានធ្វើឲ្យសមរភូមិអ៊ីតាលី កាន់តែតានតឹង ក្រោយពីយកឈ្នះ Juventus ៣-១ កាលពីយប់មិញនេះ ធ្វើឲ្យប្រដេញពិន្ទុគ្នាយ៉ាងខ្លាំងខណះ បេសកកម្មលីគកំពូល Italian Serie A របស់អ៊ីតាលីជិតបញ្ចប់។
ជ័យជម្នះ របស់ Roma ៣-១ លើ Juventus បានបង្អាក់ដំណើរឈ្នះពានរបស់សេះបង្កង់ឲ្យនៅទ្រឹងសិន ដោយរង់ចាំ ២ប្រកួតបន្តទៀត។ ៣គ្រាប់ របស់ក្រុមម្ចាស់ផ្ទះ Roma យប់មិញនេះរកបានដោយ De Rossi នៅនាទីទី ២៥, El Shaarawy នៅនាទីទី ៥៦និងគ្រាប់ទី៣ រកបានដោយ Nainggolan នៅនាទីទី ៦៥។ ចំណែក ១គ្រាប់របស់សេះបង្កង់ Jeventus រកបានដោយ Lmina តាំងពីនាទីទី ២១។
Juventus នឹងត្រូវរង់ចាំប្រកួតក្រោយទៀត ជាពិសេសការប្រកួតបន្ទាប់នេះ ប្រសិនបើពួកគេ អាចយកឈ្នះបាននឹងក្លាយជាក្រុមឈ្នះជើងឯកបន្តទៀត។ ថ្វីបើ Roma បានឈ្នះការប្រកួតនេះក៍ដោយ តែចចកមួយនេះ នៅមិនទាន់សង្ឃឹមក្នុងការឈ្នះពានឡើយ ព្រោះថា ៤ពិន្ទុ នៃការនាំមុខរបស់ឈរលេខ១ កំពុងជារនាំងរាំងស្ទះដល់ការឈ្នះពានរបស់ពួកគេ។
គិតត្រឹមសប្តាហ៍ទី ៣៦នេះ Juventus មាន ៨៥ពិន្ទុ Roma មាន ៨១ និង Napoli មាន ៨០ពិន្ទុ ដែលសមរភូមិវាលស្មៅនៅអ៊ីតាលី មិនទាន់ដល់ទីបញ្ចប់ឡើយ។
មតិយោបល់