ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ប្រើប្រាស់គ្រឿងញៀនខុសច្បាប់

ភ្នំពេញ: ជនសង្ស័យប្រើប្រាស់គ្រឿងញៀនខុសច្បាប់ចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ភ្នំពេញថ្មីឃាត់ខ្លួន។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ នៅផ្លូវ២០១១ ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង៣នាក់នោះមានទី១ឈ្មោះ ប្រាក់ មុនីរតន: អាយុ២៥ឆ្នាំមុខរបរមិនពិតប្រាកដ,ទី២ឈ្មោះ អោក វឌ្ឍន: អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ អ្នកទាំង២នាក់ស្នាក់នៅភូមិឃុំកើយហេតុខាងលើ។ និងជនសង្ស័យទី៣ឈ្មោះ ផុន ឆៃ អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

មុនឈានដល់ការចាប់ឃាត់ជនសង្ស័យ កម្លាំងនគរបាលភ្នំពេញថ្មី បានល្បាតនៅក្នុងភូមិសាស្ត្រ រហូតមកដល់ចំណុចកើតហេតុខាងលើ ប្រទះឃើញជនសង្ស័យទាំង៣នាក់ខាងលើកំពុងដើរ សមត្ថកិច្ចមានការសង្ស័យក៏ហៅសួរនាំ រួចនាំខ្លួនជនសង្ស័យទាំង៣នាក់មកអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ហើយធ្វើតេស្តដោយឧបករណ៍ស្វែងរកសារធាតុញៀនតាមរយ:ទឹកនោមជាលទ្ធផលមានសារធាតុញៀន។
ដោយផ្អែកតាមការធ្វើតេស្តទឹកនោមនិងចម្លើយសារភាពរបស់ជនសង្ស័យថាពិតជាប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់មែន។

បច្ចុប្បន្នជនសង្ស័យទាំ៣នាក់ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការទៅតាមនីតិវិធីនៅពេលក្រោយ៕

//youtu.be/XBcx3xYtNqs

មតិយោបល់