ភ្នំពេញៈ ស្ត្រីម្នាក់ដែលបាត់ប្តី២ថ្ងៃ ហើយបានធ្វើដំណើរទៅប៉ុស្តិ៍នគរបាលចោមចៅឲ្យជួយអន្តរាគមន៏នោះ នៅរសៀលថ្ងៃដដែលគាត់បានរកឃើញប្តីគាត់វិញហើយ។
គួរំលឹកថានៅវេលាម៉ោ៩ព្រឹកថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៧មានស្ត្រីម្នាក់ធ្វើដំណើរមកកាន់ប៉ុស្តិ៍នគរបាលចោមចៅឲ្យជួយអន្តរាគមន៍រឿងបាត់ប្តីរយៈពេល២ថ្ងៃ លុះរសៀលថ្ងៃដដែលគាត់បានរកឃើញប្តីគាត់វិញហើយ។
ស្ត្រីខាងលើមានឈ្មោះ វន សាមាស អាយុ៣៣ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរស្នាក់នៅភូមិកប់ គង់សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យមានស្រុកកំណើតនៅភូមិព្រៃញីឃុំដូនព្រំស្រុកសំពៅមាសខេត្តពោធិ៍សាត់។
បុរសជាប្តីមានឈ្មោះង៉ែត រ៉ាមីអាយុ២៩ឆ្នាំមុខរបរអ្នកបើកឡានស្នាក់នៅជាមួយប្រពន្ធមានស្រុកកំណើតនៅភូមិទួលត្បែងឃុំលាយបូរណ៍ស្រុកត្រាំកក់ខេត្តតាកែវ។ម៉ូតូដែលប្តីជិះម៉ាក់ហុនដាឌ្រីមស៊េរីឆ្នាំ២០១៥ពណ៌ខ្មៅពាក់ស្លាកលេខតាកែវ1K 6327។
ប្រភពព័ត៌មានពីស្ត្រីខាងលើបានប្រាប់តាមរយៈទូរសព្ទនៅព្រឹកថ្ងៃទី១៧ខែឆ្នាំដដែលនេះឲ្យដឹងថា នាងបានរកប្តីរបស់នាងឃើញវិញហើយគឺឃើញនៅវេលាម៉ោងជាង៤រសៀលថ្ងៃទី១៦ខែឆ្នាំដដែលនៅក្បែរភូមិកំណើតរបស់ប្តីនៅខេត្តតាកែវ។
នាងបានបានបន្តទៀតថាពេលដែលដើររកប្តីគឺបានមិត្តភ័ក្រប្តីជួយប្រាប់ហើយទៅដល់ឃើញប្តីកំពុងផឹកខណៈឃើញបាងជាប្រពន្ធទៅដល់លោកប្តីងើបឈរហើយជិះម៉ូតូសំដៅមកផ្ទះតែម្តងនាងបន្តទៀតថាប្តីនាងនិងម៉ូតូមានសុវត្ថិភាពធម្មតាទេ៕
https://youtu.be/r5pnNccnL-Y
មតិយោបល់