ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោម ៥នាក់ ករណីវាយប្លន់យកប្រាក់ និងទូរស័ព្ទដៃ

ភ្នំពេញៈ ករណីលួចមានស្ថានទម្ងន់ទោស (វាយប្លន់យកប្រាក់-ទូរស័ព្ទដៃ) នៅចំណុចដីឡូត៍គ្មានលេខ ផ្លូវបេតុង ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ ម៉ោង ២១និង០០នាទី។

ជនរងគ្រោះឈ្មោះ ហេង សំបូរ ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មេជាងសិប្បកម្មដែកគោល ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
ជនសង្ស័យឈ្មោះ ឌី កក្កណា (ហៅ ចេក) ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រើសអេតចាយ ស្នាក់នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូមកឈប់កន្លែងកើតហេតុ រួចក៏ដើរទៅបត់ជើងតូច ស្រាប់តែមានជនសង្ស័យ ០៥នាក់ មានឈ្មោះ ឌី កក្កណា. ឈ្មោះ ឌី. ឈ្មោះ ញ៉ុង. ឈ្មោះ ឆក និងឈ្មោះ ចាន់ធី ជិះម៉ូតូ ០១គ្រឿង ម៉ាកហុងដាសេ១០០កូរ៉េ ពណ៌ខ្មៅ គ្មានស្លាកលេខមានសណ្តោងរ៉ឺម៉កមកឈប់ក្បែរជនរងគ្រោះ រួចនាំគ្នាយកដំបងឈើមូលវាយជនរងគ្រោះ បណ្តាលឲ្យរបួសថ្ពាល់ខាងស្តាំ និងបែកច្រមុះដួលសន្លប់លើដី រួចពួកជនសង្ស័យក៏ប្លន់យកទូរស័ព្ទដៃ០១គ្រឿង ម៉ាកស៊ែវមី ពណ៌ខ្មៅ និងប្រាក់ ៥ម៉ឺនរៀល នាំគ្នាគេចខ្លួនយកលុយទិញគ្រឿងញៀនជក់ និងស៊ីចាយអស់។ ចំណែកទូរស័ព្ទដៃម៉ាកខាងលើ គឺជនសង្ស័យឈ្មោះ ឌី. ឈ្មោះ ញ៉ុង. ឈ្មោះ ឆក និងឈ្មោះ ចាន់ធី ជាអ្នកលាក់ទុក។ លុះដល់ថ្ងៃទី ១៦-០៣-២០២២ ម៉ោង១៦និង០០នាទី ទើបសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ឌី កក្កណា នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ដកហូតម៉ូតូ០១គ្រឿងមានសណ្តោងរ៉ឺម៉កខាងលើ (ជិះធ្វើសកម្មភាព) បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមផ្លូវច្បាប់។ ចំណែកជនសង្ស័យ ០៤នាក់ទៀត មានឈ្មោះ ឌី. ឈ្មោះ ញ៉ុង. ឈ្មោះ ឆក និងឈ្មោះ ចាន់ធី បាននាំគ្នាគេចខ្លួនបាត់។

លទ្ធផលធ្វើតេស្តិ៍ទឹកនោមរបស់ជនសង្ស័យ៖ វិជ្ជមាន (មានសារធាតុញៀន)៕

មតិយោបល់