ផ្ទះ ព័ត៌មានកីឡា John Terry ចង...

John Terry ចង់ចូលនិវត្តន៍​ ជាងការផ្លាស់ទៅលេងចិន

0

កំពូលខ្សែការពារឆ្នើម John Terry បានបង្ហើបឲ្យដឹង តាមរយ:​ Don Balon ថា​ គាត់ចង់ចូលនិវត្តន៍ ពីអាជីពបាល់ទាត់នៅក្រោយបញ្ចប់រដូវកាលនេះ ជាជាងការផ្លាស់ទៅលេងចិន។

ក្រោយពីយកឈ្នះ Watfort ៤-៣ កាលពីយប់មិញ ​John Terry មានបំណងចង់សម្រាកពីបាល់ទាត់ហើយ បើទោះបីជាក្លិបនៅចិនមានបំណងចង់នាំយក រូបគេទៅលេងនៅរដូវកាលក្រោយក៍ដោយ។

ដោយសារតែវ័យចាស់ ហាក់នឿយណាយក្នុងការលេងបាល់ទាត់ហើយ ព្រោះទទួលបានជោគជ័យយ៉ាងច្រើន ក្នុងអាជីពរបស់គាត់នាពេលកន្លងមក ជាពិសេស​ ក្នុងការប្រកបអាជីព​ជាង ២ទសវត្សន៍ កន្លងមកនៅតោខៀវ Chelsea កីឡាករឆ្នើមរូបនេះបានសាងនូវសមទ្ធិផលយ៉ាងច្រើន ជាមួយក្លិបដូចជា បានឈ្នះពាន Premire League ៥លើក, FA Cup ៥លើក, League Cup ៣លើក, Champion League ១លើក និង Europa League ១លើក។

គួរបញ្ជាក់ផងដែរថា​ កីឡាករវ័យ ៣៦ឆ្នាំរូបនេះបានបង្ហាញខ្លួននៅ Chelsea បាន ៧១៦ប្រកួត ខណះធ្វើជាប្រធានក្រុមបានចំនួន ៥៧៩ប្រកួត។

Loading...