ព័ត៌មានជាតិ

រន្ធត់! ផ្ទុះកង់គោយន្តកន្ត្រៃ ត្រូវក្មេងប្រុសម្នាក់ស្លាប់នៅនឹងកន្លែង

បន្ទាយមានជ័យ: ក្មេងប្រុសម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីផ្ទុះកង់គោយន្តកន្ត្រៃត្រូវចំស្លាប់យ៉ាងរន្ធត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ ថ្ងៃត្រង់ទី១៨ ខែឧសភា ឆ្នាំ២០១៧ នៅភូមិស្រែល្អ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ក្មេងប្រុសស្លាប់មានឈ្មោះ អ ពិទូ ភេទប្រុសអាយុ៨ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

ប្រភពដដែលបន្តថា មុនពេលកើតហេតុ ពេលឪពុកក្មេងប្រុសរងគ្រោះបានឲ្យជាងដោះកង់គោយន្តទៅប៊ូម ហើយកូនប្រុសបានរត់ទៅតាមជាមួយខ្លួន ពេលប៊ូមកង់រួចជាងបានរមៀលកង់គោយន្តទៅផ្អែកនិងដើមខ្នុរ ពេលនោះជនរងគ្រោះបានទៅប៉ះកង់ធ្វើឲ្យរអិលផ្ទុះចំស្លាប់តែម្តង៕

មតិយោបល់