កំពង់ស្ពឺៈ លោកអធិការរងស្រុកថ្ពង បានប្រាប់ Post News ថា បុរសម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាព យកចបជីកវាយ បណ្តាលឲ្យរងរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទី ល្ងាចថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០១៧ នៅភូមិអូរអង្គំ ឃុំអមលាំង ខេត្តកំពង់ស្ពឺ ។
លោកអធិការរងស្រុកថ្ពងបន្តថា ជនបង្កឈ្មោះ អ៊ុក សំអុល ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិកើតហេតុ បានយកចបជីក ចបបំពង់ដែកទីប វាយទៅលើជនរងគ្រោះឈ្មោះ សាក់ សុខ ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិមហាសាំង ឃុំប្រាសាទ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ មកស្នាក់នៅបណ្តោះអាសន្នភូមិ ឃុំកើតហេតុ បណ្តាលឲ្យរងរបួសធ្ងន់ បញ្ជូនទៅពេទ្រឯកជនក្នុងក្រុមហ៊ុន ដោយរបួសធ្ងន់ធ្ងរពេកក៏បញ្ជូនបន្តទៅពេទ្យឧដុង្គតាមរថយន្តសង្គ្រោះ ។
លោកអធិការរងស្រុកថ្ពងបានបញ្ជាក់ពីមូលហេតុដែលបណ្តាលឲ្យមានទំនាស់ហិង្សា ដោយសារតែគោជនរងគ្រោះចូលដីឡូរបស់ជនបង្ក ហើយជនបង្កក៏ចាប់ចងចោលក្បែរនោះ ក្រោយមកជនរងគ្រោះទៅស្រាយ ក៏ត្រូវជនបង្កស្ទុះមកវាយតែម្តង៕


មតិយោបល់