ព័ត៌មានជាតិ

ឃាត់ខ្លួនមនុស្សប្រុសស្រី៦នាក់ ដែលមកដេកផ្ទះសំណាក់ផ្កាថ្កុលមាស សង្ស័យពាក់ពន្ធ័នឹងគ្រឿងញៀន

ភ្នំពេញ: កម្លាំងនគរបាលអន្តរាគមន៍ ខណ្ឌពោធិ៍សែនជ័យ និងនគរបាលព្រហ្ម ទណ្ឌខណ្ឌ បានចុះទៅធ្វើការ ឆែកឆេរផ្ទះសំណាក់មួយកន្លែងយីហោ«ផ្កាថ្កុលមាស»ដោយមានការសង្ស័យថា មានក្រុមអ្នកប្រើ ប្រាស់គ្រឿងញៀនកំពុងយកទីនោះធ្វើសកម្មភាពសេពគ្រឿងញៀន ហើយខណ:ពេលទៅដល់បានប្រទះ ឃើញមានយុវជនចំនួន៥នាក់ និងស្រ្តីម្នាក់កំពុងស្ថិតនៅក្នុងផ្ទះសំណាក់មួយនោះ ទើបកម្លាំងធ្វើការឃាត់ ខ្លួននាំទៅកាន់ផ្នែកព្រហ្មទណ្ឌនគរបាលខណ្ឌ ដើម្បីធ្វើការសាកសួរនិងពិនិត្យទឹកនោម ដើម្បីចង់ដឹងថាតើអ្នក ទាំងនោះមានសារធាតុញៀនឬក៏អត់។

ប្រតិបត្តិការណ៍នោះបានធ្វើឡើង កាលពីវេលាម៉ោង៩ និង១០នាទីព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ នៅក្នុងផ្ទះសំណាក់ យីហោផ្កាថ្កុលមាស ដែលមានទីតាំងស្ថិតនៅក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មនុស្សប្រុសស្រីទាំង៦នាក់ខាងលើនោះ ទី១ឈ្មោះភាព ទុំកាន អាយុ៣៣ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ, ទី២ឈ្មោះ ច្រឹង ពិសិដ្ឋ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនប្រាកដ ស្នាក់នៅភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ,ទី៣ឈ្មោះ សុខ សំអាន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិចោមចៅ សង្កាត់ចោមចៅមានស្រុកកំណើតនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ,ទី៤ឈ្មោះ យន់ សុខចាន់ ភេទប្រុស អាយុ២៣ឆ្នាំ ភេទប្រុស មុខរបរមិនប្រាកដ ស្នាក់នៅភូមិចោមចៅ សង្កាត់ចោមចៅ មានស្រុកកំណើត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ, ទី៥ឈ្មោះ ប៉ុក ចាន់ថនភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ និងទី៦ឈ្មោះ ម៉ក់ គង់ម៉េងហ្វុង ភេទស្រី អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ការឃាត់ខ្លួននេះ ក្រោយពួកគេបានស្នាក់នៅ និងពពាក់ពពូន នៅក្នុងផ្ទះសំណាក់មួនោះ ហើយត្រូវបានអ្នកដឹងរឿងនិងឃើញថាមិនសមរម្យ ព្រមទាំងមានការសង្ស័យថា អ្នកទាំងនោះសម្ងំប្រើប្រាស់គ្រឿងញៀននៅក្នុងនោះ ក៏បានផ្ដល់ព័ត៌មានឲ្យកម្លាំងនគរបាលខាងលើ ចុះទៅធ្វើការឆែកឆេរនិងឃាត់ខ្លួននាំយកទៅធ្វើការសួរនាំ។ ដោយនៅក្នុងពេលនោះកម្លាំងនគរបាលខាងលើ បានដកហូតបានវត្ថុតាងសម្រាប់សេពគ្រឿងញៀនមួយ ចំនួនផងដែរ ហើយពួកគេទាំង៦នាក់នោះ នាំគ្នាមកស្នាក់នៅក្នុងផ្ទះសំណាក់នោះទេ ហើយស្នាក់នៅក្នុងនោះ៣បន្ទាប់ផ្សេងពីគ្នា។ទោះបីជាបែបណាក្រោយពេលនគរបាលសាកសួររួចនិងបាន ដឹងថាតើមានប៉ុន្មាននាក់មានសារធាតុញៀន និងប៉ុន្មាននាក់អត់ហើយ៕

មតិយោបល់