ព័ត៌មានជាតិ

(ខ្សឹប) បង្គោលភ្លើង១ដើម នៅផ្លូវកម្ពុជាក្រោមពលរដ្ឋ ញាក់សាច់រាល់ថ្ងៃ អាជ្ញាធរមើលរំលង

ភ្នំពេញៈ ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានសង្កាត់មិត្តភាពខណ្ឌ៧មករា ពិសេសអ្នកនៅតាមបណ្តោយផ្លូវកម្ពុជាក្រោម តំបន់ក្រោយទីស្តីការគណៈរដ្ឋមន្ត្រី បានខ្សឹបប្រាប់នាយ ក្តាមប្រៃ យើងឲ្យដឹងនឹង សូមឲ្យលោកនាយ ក្តាមប្រៃ ជូយខ្សឹបទៅអស់លោកមន្ត្រីអាជ្ញាធរមូលដ្ឋាន សង្កាត់មិត្តភាព នឹងខណ្ឌ៧មករា ពិសេសលោកចៅហ្វាយក្រុងឱ្យបានដឹង បានលឺ បានឃើញពីបញ្ហាបង្គោលភ្លើងថ្ម១ដើម ត្រូវគេយកខ្សែភ្លើងមកប្រយឹតប្រតោងទ្រេតចង់ដល់ដីធ្វើឱ្យពួកគាត់ មានការព្រួយបារម្មណ៍យ៉ាងខ្លាំង។

ប្រជាពលរដ្ឋទាំងនោះបានខ្សឹបប្រាប់មកនាយ ក្តាមប្រៃ យើងឲ្យដឹងទៀតថា បង្គោលភ្លើងថ្ម១ដើមនេះ ត្រូវគេយកខ្សែភ្លើង ខ្សែកាប្លិ៍ នឹងខ្សែផ្សេងៗទៀតយ៉ាងច្រើនមកថ្ពក់ ប្រយឹតប្រតោងធ្វើឲ្យទ្រេតរាប់ខែរាប់ឆ្នាំមកហើយ ហេតុអីក៏អាជ្ញាធរ មើលរុំលងរហូតអ៊ីចឹង។ ពួកគាត់ប្រាប់ថា មិនដឹងដល់ពេលណាបង្គោល១ដើមនេះវាបាក់ដួលនោះទេ ព្រោះវាកាន់តែបាក់បែកថ្ម ម្តងបន្តិចៗនឹងកាន់តែទ្រេត ខ្លាំងឡើងៗ។ ពលរដ្ឋបានប្រាប់នាយក្តាមប្រៃយើងទៀតថា រាល់ថ្ងៃនេះពួកគាត់មិនហ៊ាននៅក្បែរ ឫក៏យករថយន្ត ម៉ូតូ ទៅចតជិតបង្គោលនេះទេ ដោយខ្លាចវារលំសង្កត់លើ គ្មានអាជ្ញាធរណាចេញមុខមកទទួលខុសត្រូវនោះទេ។

ពួកគាត់បានបញ្ជាក់ប្រាប់ នាយតាមប្រៃយើង ដោយនិយាយបែបឡេបខាយ ឲ្យទៅអាជ្ញាផងដែរ ដោយបានពោលពាក្យ យ៉ាងឡូស៊ិចថា បញ្ហាបង្គោលភ្លើងនេះឫក៏ដើមឈើក្តី នៅពេលប្រជាពលរដ្ឋបើកឡានបុក ឫធ្វើឲ្យខូចខាត់
ដោយប្រការណាមួយនោះ ច្បាស់ជាត្រូវអាជ្ញាធរ សមត្ថកិច្ច ចាប់ឃាត់ខ្លួននឹងឲ្យបង់ប្រាក់ពិន័យនឹងសងថ្លៃខូចខាតមិនខាន។

ប្រជាពលរដ្ឋបានខ្សឹបតាមរយៈនាយតាមប្រៃយើង ដោយបានសំណូមពរទៅដល់អាជ្ញាធរសង្កាត់ មិត្តភាព ខណ្ឌ៧មករា នឹងសាលារាជធានីភ្នំពេញ ជួយដោះស្រាយបញ្ហាបង្គោលភ្លើង១ដើមនេះផង បើទុកបែបនឹងទៀត ពួកគាត់មានការភ័យខ្លាច រាល់ៗថ្ងៃតែម្តង។ ដោយចង់ដឹង ចង់ឃើញ ផ្ទាល់ភ្នែក នាយក្តាមប្រៃយើងក៏បោះពួយតាមម៉ូតូទាំងកណ្តាលថ្ងៃត្រង់ ធ្វើដំណើរតាមមហាវិថីកម្ពុជាក្រោម ទៅកាន់តំបន់ក្រោយទីស្តីការគណៈរដ្ឋមន្រ្តីក៏បានឃើញដូចការខ្សឹប របស់ប្រជាពលរដ្ឋ ដល់នាយក្តាមប្រៃយើងមែន ហើយមើលទៅពិតជាញាក់សាច់នឹងបង្គោលភ្លើង១ដើមនោះមែន។

នាយក្តាមប្រៃក៏សូមអំពាវនាវដល់អាជ្ញាធរជួយរឿងបង្គោលភ្លើង១ដើមនេះឲ្យបងប្អូនប្រជាពលរដ្ឋបានស្ងប់អារម្មណ៍ភ័យខ្លាចនោះ ផង។ បង្គោលភ្លើងថ្ម១ដើម មិនថ្លៃប៉ុន្មានទេទាន៕

Danger_Elec_09_05_16 (1) Danger_Elec_09_05_16 (2) Danger_Elec_09_05_16 (3)

មតិយោបល់