ព័ត៌មានជាតិ

រន្ធត់ណាស់! រថយន្តពីរគ្រឿងបុកគ្នា បណ្តាលឲ្យឆេះរងរបួសធ្ងន់មនុស្សចំនួន០៣នាក់

កណ្ដាល: ថ្ងៃច័ន្ទ ១កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ២០និង៤៤ នាទី មានករណីអគ្គិភ័យបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ឆេះរថយន្តមួយគ្រឿង ដែលស្ថិតនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

មូលហេតុ៖ បណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត Lexus NX200T ជាមួយនិងរថយន្តកូរ៉េបណ្តាលឲ្យឆេះរថយន្ត Lexus NX200T តែម្តង ។ របួសមនុស្សចំនួន០៣ នាក់ ។

ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យខេត្ត០១គ្រឿង សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលរកាខ្ពស់ កម្លាំងក្រុងតាខ្មៅប្រើប្រាស់ទឹកអស់ចំនួន០១ រថយន្តស្មើនឹង០៧គូប ទើបភ្លើងរលត់ទាំងស្រុង នៅវេលាម៉ោង២១និង១៧នាទីថ្ងៃដដែល ៕

មតិយោបល់