ភ្នំពេញៈ បុរសវ័យជាង៥០ឆ្នាំម្នាក់ មានទំនាស់ជាមួយប្រពន្ធបន្តិចបន្តួច រត់ទៅលោតទឹកសម្លាប់ខ្លួនពីលើស្ពានព្រះមុន្នីវង្សចាស់ កាលពីម្សិលមិញ ពេលនេះរកឃើញវិញហើយ។
បើគិតមកដល់ពេលនេះ ១យប់១ថ្ងៃហើយ ហើយសាកសពក៏ផុសឡើង កាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី ១៩ ឧសភា ២០១៧។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា កាលពីវេលាម៉ោង៨និង៣០នាទី យប់ថ្ងៃទី១៩ ឧសភា ២០១៧ គេបានប្រទះឃើញសាកសពបុរសម្នាក់បានផុសឡើងនៅចម្ងាយប្រមាណ៦ម៉ែត្រពីកន្លែងកើតហេតុកាលពីយប់មិញ។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីបុរសរងគ្រោះខាងលើបានលោតទឹកបាត់ទៅ ក្រុមគ្រួសារក៏បានជួលទូកបបងប្អូនឥស្លាមមុជទឹករាវរក តែពុំឃើញ រហូតដល់ម៉ោងពេលវេលាកើតហេតុខាងលើទើបសពអណ្ដែតឡើង។
បច្ចុប្បន្នសាកសពត្រូវបានក្រុមគ្រួសារនាំយកទៅ ធ្វើបុណ្យតាមប្រពៃណីនៅវត្តច្បារអំពៅក្នុងសង្កាត់ច្បារអំពៅ រាជធានីភ្នំពេញ។
គួរបញ្ជាក់ផងដែរថា បុរសរងគ្រោះនោះឈ្មោះ ស៊ុន រ៉ាន់ អាយុ៥៥ឆ្នាំ មុខរបរជាកម្មករលើកដែក ស្នាក់នៅក្នុងភូមិព្រែក សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ និងមានប្រពន្ធឈ្មោះ ផាន់ សុផាណា អាយុ៥៣ឆ្នាំ មានមុខរបរលក់ដូរនៅផ្ទះ ស្នាក់នៅជាមួយគ្នា ដោយមានកូនប្រុស២នាក់ ស្រី៣នាក់៕
មតិយោបល់