ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

សិល្បៈករ​ផ្នែក​បុរាណ​ម្នាក់​និយាយាថា “​ថៃ​តែងតែ​ភូត​​ទៅកាន់​ពិភពលោក​ថា​ខ្មែរ​ជា​ចោរលួច​វប្បធម៌​ពួកគេ​”

​ភ្នំពេញ ៖ ទាក់ទិន​នឹង វប្បធម៌​ខ្មែរ តែងតែ​មាន​បណ្តា​ប្រទេស​ជិតខាង កេងចំណេញ និង ពន្លំ​ថា​ខ្មែរ ជា​អ្នក​លួច នូវ​វប្បធម៌​របស់​គេ ទាំងនេះ​គឺជា​រឿង​ដែល​មិន​សាក​សម ទាល់តែ​សោះ​ឡើយ ដែល​ជា​ការ​បង្ខូច​មួយ​ខុស​ច្បាប់​ដើម និង​ជះ​កំហឹង​ដល់​កូន​ខ្មែរ ជា​ពន់ពេក ។​

​ម្តង​ហើយ​ម្តងទៀត ថៃ តែងតែ​យល់​ខុស ពី​ពូជ​ពង្សាវតា​របស់ខ្លួន ថា​ខ្មែរ​ជា​អ្នក​លួច ចម្លង​វប្បធម៌​របស់​ពួកគេ ដោយ​នេះ​មិនមែន​ជា​លើក​ទី ១ នោះទេ កន្លងមក កាលពី​ឆ្នាំ ២០០៣ តារា​ថៃ​នាង Suvanant Kongying ដែល​ខ្មែរ​ហៅ​ថា​នាង ផ្កាយព្រឹក បាន​អះអាង​ថា កម្ពុជា​បាន​លួច​ប្រាសាទអង្គរវត្ត ពី​ប្រទេស​ថៃ ។ ជាមួយ​នឹង​ពាក្យ​សម្តី​នាង ផ្កាយព្រឹក​នេះ បាន​ធ្វើឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ ជាច្រើន​ខឹងសម្បារ ឈាន​ដល់​ថ្នាក់​ដុត​ទូត​ថៃ ធ្វើឲ្យ​រដ្ឋាភិបាល​កម្ពុជា​ល្វីងមុខ សង​ដល់​ថៃ ជាច្រើន​រយ​លាន​។​

​រឿង​នេះ​ដែរ នៅតែ​បន្ត​យល់ច្រឡំ រហូតមកដល់​សព្វថ្ងៃ​នេះ ដោយសារ​តែ​ថៃ មានឈ្មោះ​ដើម​ជា​សៀម ប្រែ​ថា ជា​ចោរ នោះ នៅតែ​បន្ត​ចាក់គ្រឹះ​ក្លែងបន្លំ ដោយ​កែប្រែ​ប្រវត្តិសាស្ត្រ​បោះពុម្ព​ផ្សព្វផ្សាយ​ថា វប្បធម៌​ខ្មែរ ជា​របស់​ថៃ ឬ​ខ្មែរ លួច​ពី​ថៃ ដោយ​បូក​រួម​ទាំង​អក្សរ​ផងដែរ ។​

ទន្ទឹម​ជាមួយនឹងគ្នានេះ សិល្បៈករ​ផ្នែក​បុរាណ​ម្នាក់ បានឲ្យដឹងថា “​លោក​តែងតែ​ចេញ​ទៅ​សម្តែង​នៅ​ក្រៅប្រទេស ដោយ​ការចេញ​សម្តែង​នោះ ពាំនាំរ​បាំង​បុរាណ​ខ្មែរ​ជា​ច្រើន ចាស់ និង​ថ្មី ធ្វើយ៉ាងណា​ផ្សព្វផ្សាយ​វប្បធម៌ និង អរិយធម៌ ដ៏​ចំណាស់​របស់ខ្លួន​ទៅកាន់​ពិភពលោក​។ ក៏ប៉ុន្តែ​មាន​ប្រទេស​ជាច្រើ​ណាស់​ដែល​គេ​កំពុង​យល់ច្រឡំ ដោយ​និយាយ​មក​រក​ខ្លួន​ថា ខ្ញុំ​ពិតជា​ស្គាល់​អរិយធម៌​អ្នក​ខ្លាំងណាស់ ដែល​ជា​អរិយធម៌ និង​សិល្បៈ​ចម្លង​ពី​ថៃ ត្រង់​សម្តី​មួយ​ឃ្លា​នេះ បាន​ធ្វើឲ្យ​លោក​វិលមុខ​ឈឹង​តែម្តង ហើយ​ព្យាយាម​ពន្យល់​ទៅ​ពួក​គេ​វិញ ទាក់ទង​នឹង​ដើមកំណើត​ខ្មែរ កើតមុន​ថៃ ដោយ​មាន​ប្រាង្គ​ប្រាសាទ ជា​សំអាង ទើប​ពួកគេ​យល់​លែង​គិត​ខុស​ដូច​មុន ដោយនិយាយ​បក​មក​យើង​វិញ​ថា ពូកគេ​យល់​ខុស​យូរហើយ ដោយសារ​តែ​កន្លងមក​នៅពេល​ដែល​ថៃ មក​សម្តែង​ពួកគេ​តែងតែ​ថា ខ្មែរ​ជា​អ្នក​លួច​សិល្បៈ និង​វប្បធម៌ ទើប​ជឿ​តែម្តងទៅ តែ​ពេល​នេះ​ភ្លឺ​ភ្នែក ។ សិល្បៈករ​សូម​មិន​បញ្ចេញ​ឈ្មោះ​ខាងលើ បាន​ប្រាប់​បន្តថា រាល់​ការសម្តែង​ធំ​នៅ​តំបន់​អាស៊ី ឬ​បណ្តា​ប្រទេស​អឺរ៉ុប​ផ្សេងៗ​ទៀត ឲ្យតែ​ឭ​ថា​ខ្មែរ ទៅ​ចូលរួម​ដែរ ខាង​ថៃ បាន​បដិសេធ មិន​ទៅ​សម្តែង​នោះទេ ព្រោះ​ខ្លាច​ភូត​គេ​មិនបាន​សម្រេច ថា ខ្មែរ​លួច​វប្បធម៌​ពូកគេ “ ។​

​លោក​បន្ថែម​ទៀ​ថា “​ដោយសារតែ ការ​សាបព្រោះ​ផ្នែក​សិក្សា ដោយ​បញ្ចូល​កម្មវិធី​ផ្នែក​ប្រវត្តិវិទ្យា កែប្រែ​ឲ្យ​ក្មេង​ថៃ យល់ច្រឡំ តាំង​ពី​តូច​មក​ម្លេះ ដោយ​ជាប់​ផ្នត់គំនិត ថា អង្គរវត្ត​ជា​របស់​ពួកគេ និង​វប្បធម៌ អរិយធម៌ ជាច្រើន​ទៀត ចោទ​ថា​ខ្មែរ​បាន​លួច ទើប​កើត​រឿង​នេះ​ឡើង​។ អ្វី​ដែល​ធ្វើឲ្យ​ខ្មែរ កាន់តែ​ឈឺចាប់​ជាងនេះទៅទៀត ខណៈ​លោក​បានឮ​ផ្ទាល់​ត្រចៀក​នៅពេលដែល​ថៃ វាយ​កូន​វា​ដោយ​និយាយ​ទៅ​កូន​ថា “​បើ​ឯង​ល្ងង់​យ៉ាងនេះ ជាតិ​ក្រោយ​កុំ​កើតជា​ថៃ កើត​ជា​ខ្មែរ​ទៅ​” មួយ​ឃ្លា​នេះ ពិត​ជា​ចោទ​ថា​ខ្មែរ​ល្ងង់ខ្លៅ មិន​ដឹង​អ្វី​”​។​

​ជា​ចុងក្រោយ សិល្បៈករ​ខាងលើ​បាន និយាយ​ទាំង​ឈឺចាប់​ថា “​លោក ពិតជា​អន់ចិត្ត​ខ្លាំងណាស់ ដែល​ខ្មែរ ខ្លួនឯង មិន​គិត​ត្រង់​ចំណុច​នេះ ជាពិសេស​មិន​បាន​ផ្សព្វផ្សាយ​ឲ្យ​ទូលំទូលាយ នូវ​វប្បធម៌ របស់ខ្លួន ទៅកាន់​ពិភពលោក ដែល​ធ្វើឲ្យ​ពិភពលោក​យល់ច្រឡំ​ម្តង​ហើយ ម្តងទៀត​ថា មិនមែន​ជា​របស់​ខ្មែរ​” ៕
domneng

មតិយោបល់