ព្រៃវែងៈ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ព្រះសង្ឃសាមណេរមួយអង្គ បានសុគតនៅលើផ្ទះ ខណៈនិមន្តមកលេងញោមលោកនៅផ្ទះ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោងប្រហែល៣ទៀបភ្លឺ នៅចំណុចផ្ទះឈ្មោះហោ ហ៊ាន ភេទប្រុសអាយុ ៤១ឆ្នាំ ត្រូវជាឪពុក នៅភូមិគោកគង់កើត ឃុំគោកគង់លិច ស្រុកកញ្ច្រៀច។
ព្រះសង្ឃសាមណេរ ព្រះនាម ហ៊ាន វណ្ណៈ ភេទប្រុស អាយុ ២០ ឆ្នាំ ជាព្រះសង្ឃបួសនៅវត្តគួងឃុំគោកគង់លិច។
គួរបញ្ជាក់ថា នៅថ្ងៃទី ២៥ វេលាម៉ោងប្រហែលម៉ោង១៨ និង០០នាទី ព្រះសង្ឃសាមណេរ បាននិមន្តមកលេងញោមលោកនៅផ្ទះកើតហេតុខាងលើ ហើយក៏បានសឹងលើផ្ទះ ជាមួយឪពុកម្ដាយ និងប្អូនស្រីចំនួន ៤ នាក់ និងជនរងគ្រោះ ពេលព្រឹកឡើងម៉ោងប្រហែល ៦ព្រឹក ឪពុកម្ដាយ និងប្អូនស្រី បានចុះមកដីមុន ដោយមិនបានដាស់ជនរងគ្រោះ ។ បន្ទាប់មកវេលាម៉ោងប្រហែល ៧ និង៣០នាទីថ្ងៃទី២៦ ម្ដាយរបស់ជនរងគ្រោះ បានធ្វើចង្ហាន់រួចហើយ ក៏ឡើងទៅដាស់ជនរងគ្រោះ ទើបដឹងថា ជនរងគ្រោះបានសុគតទៅហើយ។
ផ្អែកតាមបានបំភ្លឺរបស់ឪពុកម្តាយជនរងគ្រោះ ផ្អែកតាមការពិនិត្យសាកសពរបស់សមត្ថកិច្ច ឃើញថា គ្មានរបួសស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ។
សន្និដ្ឋានរបស់សមត្ថកិច្ច ជនរងគ្រោះស្លាប់ ដោយសារជំងឺគាំងបេះដូង ស្លាប់ដោយខ្លួនឯង
បច្ចុប្បន្នសមត្ថកិច្ចបានប្រគល់សព ទៅឱ្យឪពុកម្ដាយធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់