ព័ត៌មានជាតិ

Update៖ អាងតែយប់ជ្រៅ! ជិះម៉ូតូលឿនបុកនឹងរថយន្តស្ទូចពេញទំហឹង បុរស២នាក់របួសធ្ងន់ស្រាល

ភ្នំពេញៈ បុរស២នាក់ជិះម៉ូតូម៉ាក MSX តាមបណ្ដោយផ្លូវ ២៨៩ ខណៈមកដល់ចំណុចស្តុបបំបែកជាបួន ដែលកែងនឹងផ្លូវ ៥២៨ ក៏វ៉ាក់អើរជាមួយរថយន្តស្ទូច បុកគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យបុរសទាំង២នាក់នោះ ដួលបោកទៅនឹងរថយន្តហើយនិងថ្នល់ រងរបួសធ្ងន់បែកក្បាលនឹងបែកមុខហូរឈាមពេញខ្លួន នៅសល់តែដង្ហើមចង្រឹត ត្រូវបានរថយន្តសាម៉ុយបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១ និង២០នាទី ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវបែកជាបួន លេខ២៨៩ កែងនឹងផ្លូវលេខ ៥២៨ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរស២នាក់ ជិះម៉ូតូ១គ្រឿងម៉ាក MSX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FE-8600 បានធ្វើដំណើរតាមបណ្ដោយផ្លូវ ២៨៩ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុស្តុបបំបែកជាបួន ដែលកែនឹងផ្លូវ ៥២៨ ក៏វ៉ាក់អើរជាមួយរថយន្តស្ទូច១គ្រឿង ពាក់ស្លាក់លេខ ភ្នំពេញ3A-6928 ដែលបានធ្វើដំណើរតាមបណ្ដោយផ្លូវ ៥២៨ ក្នុងទិសដៅពីកើតទៅលិច បានបុកគ្នាយ៉ាងពេញទំហឹង នៅកណ្ដាលស្តុបតែម្តង បណ្ដាលឲ្យបុរសទាំង២នាក់នោះ ដួលបោកទៅនឹងរថយន្តហើយនឹងថ្នល់ រងរបួសធ្ងន់បែកក្បាលនឹងបែកមុខហូរឈាមពេញខ្លួននៅសល់តែដង្ហើមចង្រឹត ត្រូវបានរថយន្តសាម៉ុយបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែកឯអ្នកបើកបររថយន្តស្ទូច បានឈប់រថយន្តទុកចោលនៅកន្លែងកើតហេតុ ហើយរត់គេចខ្លួនបាត់ស្រមោលតែម្ដង។

ក្រោយពេលកើតហេតុជនរងគ្រោះទាំង២ ត្រូវបានរថយន្តសាម៉ុយបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែកឯអ្នកបើករថយន្តស្ទូចភ័យខ្លួនរត់ចោលរថយន្តគេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុតែម្តង រីឯម៉ូតូនឹងរថយន្តត្រូវបានសមត្ថកិច្ចជំនាញចរាចរជើងគោក បានចុះមកធ្វើការវាស់វែងយកទៅរក្សារទុកនៅ ការិយាល័យចរាចរជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់៕

មតិយោបល់