តើអ្នកចង់ដឹងពីវិធីឃាត់ឈាមកុំឲ្យហូរពេលត្រូវរបួសដែលទេ? ប្រសិនបើអ្នកត្រូវរបួសដោយសារតែមុតកាំបិត ឬរលាត់ស្បែកដោយសារតែកត្តាផ្សេង អាចប្រើប្រាស់ម្ទេសក្រហមបាន។
បើយោងតាមគេហទំព័រ healthylifehouse បានបង្ហាញថា ម្ទេសក្រហមដែលកិនឲ្យម៉ត់ពិតជាមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺផ្តាសាយ គាំងបេះដូង និងបញ្ឈប់ការហូរឈាមបានភ្លាមៗ។ បើអ្នកត្រូវរបួស សូមយកម្ទេសម៉ត់ទៅលាបនៅលើមុខរបួសនោះរយៈពេលត្រឹមតែ១០ទៅ១៥នាទីប៉ុណ្ណោះ ឈាមនឹងឈប់ហូរភ្លាម។ ព្រោះម្ទេសម៉ត់អាចជួយកាត់បន្ថយសម្ពាធឈាម ជំរុញឲ្យឈាមកកនៅលើមុខរបួសបានលឿន ហើយជួយបង្ការការឆ្លងមេរោគថែមទៀត។
តែប្រសិនបើអ្នកមានរបួសធំ ត្រូវប្រើម្ទេសម៉ត់លាបនៅលើមុខរបួសជាមុនសិន បន្ទាប់មកត្រូវយកម្ទេសម៉ត់មួយស្លាបព្រាកាហ្វេដាក់ទៅក្នុងទឹកក្តៅមួយពែង រួចទទួលទានភ្លាមៗ។
នេះគឺជាវិធីសាស្ត្រឃាត់ឈាមដល់ល្អបំផុត ដែលអ្នកគួរតែយកទៅប្រើប្រាស់នៅពេលត្រូវរបួស៕
មតិយោបល់