ព័ត៌មានជាតិ

បា​រ៉ា​ក់ អូ​បា​ម៉ា គ្មាន​គម្រោង​លុបចោល​ដំណើរ​ទស្សនកិច្ច​ទៅកាន់​រុស្ស៊ី​នោះទេ​

​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា នឹងមិន​បោះបង់​ការធ្វើដំណើរ​ទស្ស​ន​កិច្ច​ទៅកាន់​ប្រទេស​រុស្ស៊ី​នោះទេ នេះ​បើ​យោងតាម​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ទីក្រុង​ម៉ូស្គូ​បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ​។​
“​ខ្ញុំ​រវល់​រៀបចំ​ត្រៀមខ្លួន​សម្រាប់​ទទួល​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី អូ​បា​ម៉ា ដែល​នឹង​មកដល់​ទីក្រុង​ម៉ូស្គូ​នា​ខែកញ្ញា​។ ខ្ញុំ​កំពុងតែ​ទន្ទឹងរង់ចាំ​ដំណើរ​ទស្សនកិច្ច​នេះ​”​។ នេះ​ជា​សម្ដី​របស់លោក Michael McFaul ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ទីក្រុង​ម៉ូស្គូ បាន​សរសេរ​នៅលើ​បណ្ដាញ​សង្គម Twitter​។​
​នៅមុននេះ កាសែត Kommersant បាន​ដកស្រង់​សម្ដី​របស់​ប្រធាន​នាយកដ្ឋាន​មួយ​ថា លោក អូ​បា​ម៉ា បាន​ចាក​ចេញពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅកាន់​ប្រទេស​រុស្ស៊ី នៅ​មុនពេល​កិច្ចប្រជុំ G20 ប្រារព្វ​ឡើង​។​
​លោក McFaul បាន​បដិសេធ​ចំពោះ​ព័ត៌មាន​ដែល​បាន​ចុះផ្សាយ​ថា លោក អូ​បា​ម៉ា​នឹង​លុបចោល​ដំណើរ​ទស្សនកិច្ច ប្រសិនបើ​អតីត​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ Edward Snowden បន្ត​រស់នៅក្នុង​ប្រទេស​រុស្ស៊ី​នាពេលនេះ​។​
​ក្រុម​អ្នកឃ្លាំមើល​របស់​សហរ​ដ្ឋ​អាមេរិក​បាន​និយាយថា លោក Snowden បាន​ស្ថិតនៅ​ក្នុងប្រទេស​រុស្ស៊ី​អស់​រយៈពេល​៣​សប្ដាហ៍​មកហើយ បើ​គិត​ចាប់ពី​ថ្ងៃទី​២៣​ខែមិថុនា ឆ្នាំ ២០១៣ ជា​ថ្ងៃ​ដែល​លោក​បានចេញ​ចេញពី​ទីក្រុង​ហុងកុង​ប្រទេស​ចិន​៕

Obama

មតិយោបល់